ភ្នំពេញ ៖ កម្មករជាងផ្សារដែកម្នាក់ ត្រូវ អគ្គិសនីឆក់ស្លាប់ បន្ទាប់ពីគេឡើងទៅដំបូល ផ្ទះល្វែងមួយកន្លែង កាលពីវេលាម៉ោង១១ និង៤៥នាទី ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងក្រុមទី៧ ភូមិបឹងសា ឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី  ។

ប្រភពព័ត៌មានពីមិត្ដភក្ដិជនរងគ្រោះ បានឱ្យដឹងថាជនរងមានឈ្មោះឈឿន សារី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ២១០ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិ បត់រន្ទា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ជនរងគ្រោះរួមជាមួយនិងមិត្ដភក្ដិ២-៣នាក់ បានយកឧបករណ៍ ផ្សារឡើងលើដំបូល ដើម្បីដែកធ្វើដំបូល ហើយពេលនោះជនរង គ្រោះជាមួយនិងមិត្ដភក្ដិក៏បាននាំគ្នាចុះមក ក្រោមវិញ ដោយនិយាយថា ចាំបាយថ្ងៃ ត្រង់ ហើយចាំនាំគ្នាឡើងទៅធ្វើបន្ដ ។ ប្រភពបានបន្ដថា ក្រោយ មកមិត្ដភក្ដិរបស់ ជនរងគ្រោះក៏នាំគ្នា ទៅបាយហូប ដោយ ទុកឱ្យជនរងគ្រោះនៅចាំកន្លែង ។ ដោយមិន ដឹងជាយ៉ាងម៉េចទេ ស្រាប់តែជនរងគ្រោះ ឡើងទៅលើដំបូលតែម្នាក់ឯង ហើយឆក់ ចរន្ដភ្លើងតែម្ដង ។ ខណៈនោះក៏មានការ ផ្អើលឆោឡោរត់មក ជួយជនរងគ្រោះដឹក បញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បី ជួយសង្គ្រោះ ប៉ុន្ដែជនរងគ្រោះបានដាច់ ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវក្រុម គ្រួសារ តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្ដពោធិ៍ចិន។



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]