រាជធានីភ្នំពេញ៖ ម៉ូតូ២គ្រឿងអាងតែយប់ស្ងាត់ពួយ មួយអស់ល្បឿន បណ្ដាលឱ្យបុកគ្នាពេញ ទំហឹងរងរបួសធ្ងន់ ស្រាល នៅចំណុចស្តុបពេទ្យចិន តាមបណ្ដោយមហាវិថី ព្រះសីហនុកេងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៣ មិថុនា ២០១៣ ។

 ប្រភពព័ត៌មានឱ្យដឹងថា ម៉ូតូមូយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ ស្រីម្នាក់ បើកតាមបណ្ដោយមហាវិថីព្រះសីហនុ ពីកើតទៅលិច ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកយ៉ាម៉ាហា បើកស្របទិសគ្នា ជិះគ្នា២នាក់ ស្រីម្នាក់ ខណៈមកដល់ចំណុចខាងលើម៉ូតូC125 បត់ស្ដាំធ្វើឱ្យ ម៉ូតូយ៉ាម៉ាហាចាប់ហ្វាំងមិនទាន់ក៏ ជ្រុលទៅបុកពេញទំហឹងរងរបួសធ្ងន់និងស្រាលតែម្ដង៕
















ប៉ុន បាន

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]