បងប្អូនស្រីពីរនាក់ Rowan និង Isla Rodger ដែលទើបនឹងកើតមកនេះ បានក្លាយទៅជាកូនភ្លោះទី៣ នៅក្នុងគ្រួសាររបស់ពួកគេ។

Rowan និង Isla Rodger មានបងប្រុសភ្លោះបួននាក់ Lewis និង Kyle អាយុ ១៤ឆ្នាំ Finn និង Jude អាយុ ១២ឆ្នាំ រីឯម្ដាយរបស់ពួកគេមានឈ្មោះថា Karen Rodger អាយុ៤១ឆ្នាំ។ អ្នកស្រី Rodger បានធ្វើឲ្យគ្រូពេទ្យជឿថា គាត់ពិតជាអាចបង្កើតកូនភ្លោះបានរហូតមែន ហើយគាត់មានសេចក្ដីរីករាយបំផុត។

អ្នកស្រី Rodger បានដឹងថាគាត់មានកូនភ្លោះជាលើទី៣ កាលពីគាត់មានទម្ងន់ ៦សប្ដាហ៍ ហើយប្រទូរស័ព្ទប្រាប់ប្ដីរបស់គាត់ តែប្ដីរបស់គាត់បានគិតថា ប្រពន្ធរបស់គាត់ប្រហែលជាកុហកគាត់ ព្រោះពួកគេមានកូនភ្លោះ៤ទៅហើយ តែអ្វីដែលមិនគួរឲ្យជឿនោះ វាគឺជារឿងការពិត ដែលអ្នកស្រី Rodger មានកូនភ្លោះជាលើកទី៣។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ស្រ្ដីម្នាក់អាចកើតកូនភ្លោះបានបីដង?













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]