មិនជឿកុំប្រមាថ! យ៉ារ៉ូ ភ័យខ្លាចខ្លាំង រហូតសុំជំនួយពីអ្នកគាំទ្រ ដោយសារតែ....(មានវីដេអូ)

//s9.kh1.co/56/56079a0d5c63b52bdfe4f7b62f4f8e31a8d4955b.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជឿជាក់ថាប្រជាជនខ្មែរមានជំនឿ លើរឿងផ្លូវងងឹត ដួងព្រលឹង ឫការយល់សប្តិ ជាដើម ជាក់ស្តែងយ៉ារ៉ូក៏បានជួបរឿងមិនគួរឲ្យជឿនេះដែរ

រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រជាជនខ្មែរសឹងតែទាំងអស់ តែងមានអបិយជំនឿទៅលើផ្លូវងងឹត ការប្រើមន្តអាគម ក៏ដូចជាព្រលឹងអ្វីជាដើម។ ជាក់ស្តែង បើយើងក្រឡេកមកមើលពី ពិធីករវ័យក្មេង យ៉ារ៉ូ នេះវិញ យើងក៏អាចដឹងយ៉ាងច្បាស់ថា រូបលោកក៏បានជួបរឿងទាំងនេះ ព្រមទាំងមានបញ្ហាស្រដៀងគ្នារយៈពេល ៣ឆ្នាំជាប់គ្នារួចមកហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាល យ៉ារ៉ូ មានអាយុ ២០ឆ្នាំ រូបលោកបានយល់សប្តិឃើញ អ្នកពាក់ក្បិនក្រហមមកប្រាប់ថា ខ្លួននឹងត្រូវគេមកយកជីវិតនៅអាយុ ២៥ឆ្នាំ។ បន្ទាប់ពីយល់សប្តិឃើញបែបនេះ រូបលោកបានធ្វើពិធីរំដោះគ្រោះតាមអ្នកផ្ទះនៅឯស្រុក។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ រៀងរាល់ខែកុម្ភៈ ដែលជាខែខួបរបស់ខ្លួន ៣ឆ្នាំនេះ រូបលោកបានជួបរឿងអកុសលជាច្រើន។ ជាក់ស្តែង អាយុ ២៥ឆ្នាំក្នុងខែកុម្ភៈនេះ យាយរបស់លោកបានទទួលមរណភាព ហើយ នៅអាយុ ២៦ឆ្នាំខែដូចគ្នានេះ លោកបានបាត់បង់មីងម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដូចគ្នាដែរ នៅអាយុ ២៧ឆ្នាំ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតពេទ្យប្រាប់ថាលោកអាចនឹងកើតជំងឺមហារីកថែមទ់ៀត។ 

គួរបន្ថែមថា ឆ្នាំនេះរូបលោកមាន អាយុ ២៨ឆ្នាំហើយ ហេតុនេះ ទើបធ្វើឲ្យរូបលោកសុំជំនួយពីមហាជនដែលធ្លាប់ជួបប្រទះរឿងនេះ ហើយជួយខំមិនប្រាប់ពីវិធីដើម្បីជៀសផុតពីបញ្ហានេះ ព្រោះខ្លួន បច្ចុប្បន្ននេះ ហាក់បីដូចជាមានអារម្មណ៍មិនសូវស្រួល ខ្លាចធ្វើនេះខុស ខ្លាចធ្វើនេះមានបញ្ហា អារម្មណ៍វិលវល់៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម៖

យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
យ៉ារ៉ូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T