កាលពីពេលថ្មីៗនេះ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅក្នុង កូឡំបូ ដែលជា ទីក្រុង ពាណិជ្ជកម្មដ៏ធំនៃស្រីលង្កា ដែលបុរសម្នាក់ បានសម្លាប់អតីតមិត្ដស្រីរបស់ខ្លួន និងឪពុកម្ដាយរបស់នារីនេះ នៅក្នុងផ្ទះស្នាក់នៅរបស់ពួកគេ។

យោងទៅតាមសារព័ត៌មានរបស់ បរទេសបានឲ្យដឹងថា បុរសនេះមានវ័យ ៣០ឆ្នាំ បានប្រើដាវ កាប់ទៅលើ នារីរងគ្រោះ ដែលជាអតីតមិត្ដស្រី ឈ្មោះថា Thakshila Darshani Mali ដែលមានអាយុ ២៣ឆ្នាំ និងទៅលើស្ដ្រីចំណាស់ ដែលមានឈ្មោះថា Sheela Karunaratne អាយុ ៦២ឆ្នាំ ដែលជាម្ដាយរបស់នាងថែមទៀតផង។ នៅក្នុងហេតុការណ៍នោះ បុរសនេះក៏បានវាយប្រហារទៅលើ ឪពុកនារីរងគ្រោះនេះដូចគ្នា តែឪពុករបស់នាង ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ នៅក្នុងមន្ទីរពេទ្យ Anuradhapura Teaching ។ ចំណែកឯ នារីរងគ្រោះ និងស្ដ្រីជាម្ដាយនាងនោះ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ជុំវិញពីបញ្ហានេះ ប៉ូលីសជឿជាក់ថាហេតុការណ៍នេះ អាចកើតឡើងដោយសារតែ នារីនេះចាប់ផ្ដើមមានទំនាក់ទំនងជាមួយ មនុស្សប្រុសថ្មី។ ជនល្មើសត្រូវបានចាប់ខ្លួន ភ្លាមៗ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង។

តើប្រិយមិត្ដយល់យ៉ាងណា ដែលបុរសនេះបែរជាហ៊ានសម្លាប់ អតីតមិត្ដស្រី និងក្រុមគ្រួសាររបស់នាងបែបនេះ ដោយសារតែភ្លើងប្រច័ណ្ឌ?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]