ឈ្នះអស់មាសត្រូវ! ប្តីប្រពន្ធឥណ្ឌាមួយគូ បាននាំគ្នារៀបការក្នុងទឹកជម្រៅប្រមាណជា១៨ម៉ែត្រ (មានវីដេអូ)

//s9.kh1.co/fd/fdf9e33894f79ad514c6624c9d47cf9feaa0d883.jpg
សង្គម

 ០៤-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ឥណ្ឌាឈ្នះហើយ! ប្តីប្រពន្ធឥណ្ឌាមួយគូជ្រមុជទឹករៀបការជាមួយគ្នាក្នុងមហាសមុទ្រប្រមាណជា១៨ម៉ែត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម។

ឥណ្ឌា៖ កាលពីប៉ុន្មានថ្ងៃមុនមកនេះ មានប្តីប្រពន្ធជាជនជាតិឥណ្ឌាមួយគូ បាននាំគ្នាជ្រមុជទឹក រៀបការក្នុងមហាសមុទ្រ ដែលមានជម្រៅជ្រៅខ្លាំង ប្រហាក់ប្រហែលហូតទៅដល់ ១៨ម៉ែត្រផងដែរ ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រភពលម្អិតមួយបានបញ្ចាក់ថា បន្ទាប់មានក្រុមជំនួយបានពិនិត្យមើលថាមហាសមុទ្រនេះគឺអាចជ្រមុជទឹកបានដោយមិនមានហានិភ័យអ្វីឡើយ  ទើបស្វាមីនិង ភរិយាមួយគូនេះដែលមានឈ្មោះថា V Chinnaduraiនិង S Swetha បានរៀបការតាំងពីថ្ងៃច័ន្ទមកម៉្លេះ  ដោយពេលនេះអាចនិយាយពួកគេជាប្តីប្រពន្ធស្របច្បាប់ហើយ។

ការពិតទៅនេះគឺជាប្រពៃណីរៀបការក្រោមទឹកដែលមានយូរណាស់មកហើយ ប៉ុន្តែពួកគេទើបតែចាប់ផ្តើមក្រោយគេប៉ុណ្ណោះ ដោយសកម្មភាពដំបូងពួកគេបានចាប់ផ្តើមជ្រមុជតាំងពីពេលព្រឹក ហើយបានពាក់កម្រងផ្កាឲ្យគ្នាទៅវិញទៅមកបន្ទាប់មក ចងខ្សែដៃឲ្យគ្នា មុនម៉ោង០៧ៈ៣០នាទីព្រឹក ដោយមានលោកអាចារ្យជាអ្នកណែនាំ ហើយពិធីក៏បានបញ្ចប់ទៅដោយរលូនទៅហោង។ 

ទោះបីជាយ៉ាងណាក៏ដោយ កូនក្រមុំមានអារម្មណ៍ភិតភ័យខ្លះៗដែរ ដោយសារខ្លួនទើបនឹងរៀនជ្រមុជទឹកបានរយៈពេលខ្លី ពោលគឺមុនមួយខែប៉ុណ្ណោះមុនពេលរៀបការ ប៉ុន្តែពេលមង្គលការបានបញ្ចប់ទៅនាងក៏មានសេចក្តីរំភើយរីករាយផងដែរ។

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សកម្មភាពប្តីប្រពន្ធឥណ្ឌារៀបការក្រោមមហាសមុទ្រ
សកម្មភាពប្តីប្រពន្ធឥណ្ឌារៀបការក្រោមមហាសមុទ្រ
សកម្មភាពប្តីប្រពន្ធឥណ្ឌារៀបការក្រោមមហាសមុទ្រ
សកម្មភាពប្តីប្រពន្ធឥណ្ឌារៀបការក្រោមមហាសមុទ្រ
សកម្មភាពប្តីប្រពន្ធឥណ្ឌារៀបការក្រោមមហាសមុទ្រ
សកម្មភាពប្តីប្រពន្ធឥណ្ឌារៀបការក្រោមមហាសមុទ្រ
វីដេអូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T