រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្ត្រីជាប្រពន្ធ អះអាងថាបាន បើកម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ចេញពីផ្ទះទៅខាងក្រៅ បន្ទាប់មកស្រាប់ តែមានទូរស័ព្ទប្រាប់ថា បុរសជាប្ដីមានគ្រោះថ្នាក់ ចរាចរណ៍រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យព្រះកុសមៈ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២ មិថុនា ២០១៣ នៅគល់ស្ពានអាកាស៧ មករាត្រើយខាងកើត តាមមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោយកើតហេតុសមត្ថកិច្ចនិង ក្រុមរថយន្តសង្ក្រោះពុំឃើញមាន ម៉ូតូនៅកន្លែងកើតហេតុនោះទេ។

 ប្រភពព័ត៌មានប្រាប់ថាបុរសរងគ្រោះឈ្មោះ ហៀង ហ៊ន អាយុ២៤ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ច បញ្ជាក់ថាម៉ូតូរបស់ជនរងគ្រោះត្រូវបានចោរ យកទៅបាត់ខណៈជនរងគ្រោះ កំពុងសន្លប់៕








ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]