បុរសដែលជាអ្នករស់នៅភាគខាងជើង កាលីហ្វញ៉ា ត្រូវបានប្រឈមមុខនឹង ការជាប់ទោស ពីបទបំផ្លាញទ្រព្យសម្បតិ្ដសាធារណៈ បន្ទាប់ពីអជ្ញាធរ បាននិយាយថា បុរសនេះ បានគូសសញ្ញាសម្រាប់ឆ្លងកាត់ផ្លូវ ដោយចិត្ដឯង។

យោងទៅតាមសារព័ត៌មានរបស់បរទេស បានឲ្យដឹងថា បុរសនេះមានឈ្មោះ អ៊ែនធូនី ខាឌីនេស (Anthony Cardenas) អាយុ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ៣០ ខែឧសភា ឆ្នាំ ២០១៣ នៅ ទីក្រុង វ៉ាលីចូ(Vallejo) ស្រុក សូឡាណូ រដ្ឋ កាលីហ្វញ៉ា សហរដ្ឋអាមេរិក និងត្រូវបានបញ្ជូនទៅកាន់ គុកធំនៅស្រុក សូឡាណូ ពីបទជាប់សង្ស័យនឹង ការបំផ្លាញសម្បត្ដិ សាធារណៈ។ នៅក្នុងនោះ បុរសវ័យចំណាស់នេះ បានគូសសញ្ញាសម្រាប់ឆ្លងកាត់ផ្លូវ ចំនួនបីខ្សែនៅលើផ្លូវ ៣។

យ៉ាងណាមិញ បុរសនេះអាចនៅក្រៅឃុំបាន ប្រសិនជាមានមេធាវី បង់ប្រាក់ ១៥,០០០ ដុល្លារ តែបុរសនេះបែរជានិយាយថា ខ្លួនមិនមានមេធាវីនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ពីទង្វើររបស់បុរសវ័យចំណាស់នេះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]