កូនប្រសារ Goal ! ម៉ាក សែនសូនីតា ទិញរថយន្តទំនើបដ៏ថ្មីសន្លាងជូនឪពុកម្តាយក្មេក

//s9.kh1.co/03/03a18e44f29b7aa834d79c7fd8b79555ecc5152f.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កូនប្រសារ Goal ! ម៉ាក សែនសូនីតា ទិញរថយន្តទំនើបដ៏ថ្មីសន្លាងជូនឪពុកម្តាយក្មេក

ភ្នំពេញ៖ បន្ទាប់ពីចូលរោងការរួមមកឃើញថា តារាសម្តែងស្រី ម៉ាក សែនសូនីតា និងស្វាមីតែងតែបង្ហោះរូបភាពជុំគ្រួសារ  បង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយ មានសុភមង្គល និងមានក្ដីសុខខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត អាចនិយាយបានថាកូនប្រុសដំបូងរបស់នាង គឺជាចំណងដៃដ៏ធំមួយសម្រាប់ជីវិតប្ដីប្រពន្ធក្រោយរៀបការបាន ១ឆ្នាំជាងមកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មុននេះបន្តិចនៅលើគណនី Instagram និង Facebook របស់អ្នកម៉ាក់សម័យថ្មី ម៉ាក់ សែនសូនីតា បានបង្ហោះរូប Surprise ឪពុកម្តាយក្មេកជាមួយនឹងរថយន្តទំនើបដ៏ថ្មីស្រឡាង ១ គ្រឿងតម្លៃខ្ទង់រាប់ម៊ឺនដុល្លារឯណ្ណោះ។ ដោយនៅក្នុងនោះផងដែរ ម៉ាក់ សែនសូនីតា បានបង្ហោះរូបភាពជាច្រើនជាមួយនឹងលោកឪពុកម្តាយក្មេក រួចទាំងសារយ៉ាងដូច្នេះថា «ឆ្នាំថ្មីហេងហេង កាដូធំមួយជូនប៉ាម៉ាក់ ប៉ាម៉ាក់ថាមានឡាននឹងស្រួលដឹកបូនីតតូដើរលេង»

បន្ទាប់ពីបង្ហោះរូបភាពជាច្រើនសន្លឹកទាំងនោះរួចមកឃើញមានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានចូលរួមត្រេកអរ និងសរសើរនូវទឹកចិត្តកូនប្រសារស្រីរូបនេះសឹងតែគ្រប់ៗគ្នាតែម្តង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖  

ក្រុមគ្រួសាររបស់ ម៉ាក់ សែនសូនីតា
ក្រុមគ្រួសាររបស់ ម៉ាក់ សែនសូនីតា
ក្រុមគ្រួសាររបស់ ម៉ាក់ សែនសូនីតា
ក្រុមគ្រួសាររបស់ ម៉ាក់ សែនសូនីតា
ឪពុកម្តាយក្មេករបស់ ម៉ាក់ សែនសូនីតា
ឪពុកម្តាយក្មេករបស់ ម៉ាក់ សែនសូនីតា
រថយន្តដែល ម៉ាក សែនសូនីតា ទិញជូនឪពុកម្តាយក្មេក
រថយន្តដែល ម៉ាក សែនសូនីតា ទិញជូនឪពុកម្តាយក្មេក
ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា
ម៉ាក សែនសូនីតា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T