នារីជនជាតិឆែកម្នាក់ បានសម្រាលកូនម្ដង៥នាក់ ដោយសុខភាព និងមានសុខភាពល្អ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់នេះមានឈ្មោះ Alexandra Kinova អាយុ២៣ឆ្នាំ នេះគឺជាលើកទីពីរ សំរាប់ការសម្រាលកូនរបស់នាង ក៏ប៉ុន្តែលើកនេះ Kinova បានបង្កើតកូនដោយធ្វើការវះកាត់ លទ្ធផលទទួលបានកូនប្រុស៤ និងកូនស្រី១។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា អ្នកស្រី Kinova និងកូនទាំង៥របស់នាង បានដាក់នៅកន្លែងមើលថែទាំ យ៉ាងយកចិត្តទុកដាក់បំផុត។ គាត់មានប្រសាសន៍បន្ថែមថា ពួកគេទាំង៥ អាចធំឡើងដោយមានសុខភាពល្អ ៩៥%។

ឪពុករបស់ក្មេងៗក៏មានវត្តមានខណៈពេលដែល បង្កើតកូនដែរ។ អ្នកស្រី Kinova មានកូនប្រុសម្នាក់រួចមកហើយ គាត់បានឲ្យប្ដីរបស់គាត់ ជួយរកនឹងឈ្មោះដាក់ឲ្យកូនទាំង៥របស់ពួកគេ។ ប្ដីរបស់អ្នកស្រី Kinova បានដាក់ឈ្មោះឲ្យ កូនប្រុសទាំង៤ថា Deniel, Michael, Alex និង Martin ចំនែកឯកូនស្រីមានឈ្មោះថា Terezka។

សូមបញ្ជាក់ថា មុនពេលដែលបង្កើតកូនទាំង៥នេះចេញមក អ្នកស្រី Kinova មិនបានដឹងថាកូនរបស់គាត់ មានស្រីប៉ុន្មាននាក់ និងប្រុសប៉ុន្មាននាក់នោះទេ ព្រោះនៅពេលដែលថតផ្ទៃពោះ កូនរបស់គាត់ចំនួនពីរត្រូវបានបាំង ហើយពិនិត្យប្រដាប់ភេទមិនឃើញ។

តើប្រិយមិត្តធ្លាប់បានជួបករណីបែបនេះដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]