ក្មេងៗអែបកៀន! ខ្លាចាស់ Mike Tyson កំពុងចរចាឡើងសង្វៀននៅឌូបៃ ជាមួយគូប្រជែងចាស់សាជាថ្មី

//s9.kh1.co/a8/a8657e4a47edf0b2ebeb450a6072d43007169f22.jpg
កីទ្បា

 ០៤-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Mike Tyson កំពុងចរចាឡើងសង្វៀនជាមួយ គូប្រជែងជើងចាស់ Evander Holyfield សាជាថ្មី

អាមេរិក៖ អ្នកប្រដាល់ជើងចាស់សញ្ជាតិអាមេរិក Mike Tyson កំពុងចរចាឡើងសង្វៀនសាជាថ្មីជាមួយនឹងគូប្រជែងជើងចាស់ Evander Holyfield នៅឯប្រទេសឌូបៃ នេះបើយោងតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកប្រដាល់Mike Tyson
  អ្នកប្រដាល់Mike Tyson
អ្នកប្រដាល់ Evander Holyfield
អ្នកប្រដាល់ Evander Holyfield

Tyson ដែលមានអាយុ៥៤ឆ្នាំទៅហើយ បានត្រឡប់មកឡើងសង្វៀនវិញកាលពីខែវិច្ឆិកានៅឆ្នាំ២០២០ ក្នុងការប្រកួតទល់នឹង អ្នកប្រដាល់ Roy Jones Jr.  ដែលមានអាយុ៥២ឆ្នាំដែលការប្រកួតនេះមានអ្នកទស្សនាជាច្រើនលាននាក់ដែលលទ្ធផលគឺពួកគេទាំងពីរស្មើគ្នា។

  អ្នកប្រដាល់Mike Tyson និង អ្នកប្រដាល់ Roy Jones Jr.
  អ្នកប្រដាល់Mike Tyson និង អ្នកប្រដាល់ Roy Jones Jr.

យោងតាមសារព័ត៌មាន The Sun គឺ Mike Tyson និង Evander Holyfield នឹងវិលត្រឡប់មកជួបគ្នាលើសង្វៀនវិញ ដោយការប្រកួតគ្រោងនឹងធ្វើឡើងនៅទឹកដីអាស៊ីបូពា៌។

អ្នកប្រដាល់ Evander Holyfield ​និង Mike Tyson
អ្នកប្រដាល់ Evander Holyfield ​និង Mike Tyson

HolyField ក៏ធ្លាប់និយាយដែរថាភ្នាក់ងាររបស់គេកំពុងពិភាក្សាលើដំណើរការរៀបចំការប្រកួតជាមួយ Tyson ដែលអ្នកប្រដាល់វ័យ៥៨ឆ្នាំរូបនេះជាកីឡាករតែម្នាក់គត់ដែលអាចផ្ដួល Mike Tyson ពីរដង ដោយធ្វើឲ្យTyson សន្លប់នៅឆ្នាំ១៩៩៦ ហើយការប្រកួតនៅឆ្នាំ១៩៩៧គឺ Tyson ត្រូវប្រកាសឲ្យចាញ់ពេលព្យាយាមខាំត្រចៀក Holyfield ។

  អ្នកប្រដាល់Mike Tyson និង Evander Holyfield
  អ្នកប្រដាល់Mike Tyson និង Evander Holyfield

ថ្លែងប្រាប់ The Sun កាលពីខែមុន Holyfield បាននិយាយថា៖

អ្វីដែលប្រុងកើតវានឹងកើត អ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺ ក្រុមរបស់ពួកយើងកំពុងចរចាជាមួយភ្នាក់ងាររបស់ Tyson អ៊ីចឹងហើយខ្ញុំកំពុងរង់ចាំការសម្រេចចិត្តរបស់គេ។ពួកគេកំពុងទាក់ទងចរចាគ្នាហើយ។ខ្ញុំក៏កំពុងហ្វឹកហាត់សម្រាប់ការប្រកួតនេះដែរ ខ្ញុំទាយទុកថាថ្ងៃណាមួយការប្រកួត(ជាមួយ Mike Tyson)នឹងកើតឡើង ខ្ញុំត្រៀមរួចរាល់អស់ហើយ។

អ្នកប្រដាល់Evander Holyfield 

Holyfield ឡើងសង្វៀនចុងក្រោយគេនៅឆ្នាំ២០១១ ដែលលោកបានផ្ដួលអ្នកប្រដាល់ Brian Nielsen ក្នុងទឹកទី១០។

ទាំង Tyson និង Holyfield សុទ្ធតែធ្លាប់ប្រឈមនឹងភាពខ្វះខាតទើបចង់រួមចំណែកបរិច្ចាគប្រាក់ចេញពីហោប៉ៅខ្លួនឯងដល់អង្គការសប្បុរសធម៌ជាច្រើននិងសង្ឃឹមថាការឡើងសង្វៀនរបស់ពួកគេនឹងអាចរកប្រាក់បានច្រើនសន្ធឹកសន្ធាប់។

  អ្នកប្រដាល់Mike Tyson និង Evander Holyfield
  អ្នកប្រដាល់Mike Tyson និង Evander Holyfield

កាលពីខែមុន Holyfield បានបង្ហើបថាការវាយគ្នាសាជាថ្មីជាមួយ Mike Tyson អាចនឹងធ្វើឲ្យពួកគេរកប្រាក់បានខ្ទង់ ១៥០លានផោន(ស្មើនឹងប្រមាណ២០៤លានដុល្លារ)៖

នៅពេលដែលឱកាសហុចមកឲ្យ ខ្ញុំចង់ប្រឹងប្រែងធ្វើឲ្យគ្រប់យ៉ាងល្អបំផុត ខ្ញុំជឿថាបើខ្ញុំនិង Mike វ៉ៃគ្នានោះពួកយើងអាចរកបានមិនក្រោម ២០០លានដុល្លារនោះឡើយ នេះជាអ្វីដែលមិនអាចប្រកែកបាន៕

អ្នកប្រដាល់Evander Holyfield 
អ្នកប្រដាល់Evander Holyfield 
អ្នកប្រដាល់Evander Holyfield 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T