ពិធីបុណ្យភក់ដ៏ចំលែកមួយ ដែលបានរៀបចំ ប្រារព្ធឡើង នៅឯ សួនកំសាន្ដមួយ នៃប្រទេសវៀតណាម គឺក្នុងគោលបំណង អបអរសាទរ ដល់ថ្ងៃ ទិវាសិទ្ធិកុមារអន្តរជាតិ ហើយក៏ចង់បង្កើតការ កំសាន្តសប្បាយ សំរាប់យុវវ័យ នារដូវក្ដៅនេះផងដែរ។

នេះគឺជា ពិធីបុណ្យភក់ លើកទីមួយហើយ ដែលប្រទេសវៀតណាម បានរៀបចំឡើង ហើយក្នុងនោះដែរ ក៏មានការចូលរួម លេងកំសាន្តសប្បាយ ពីសំណាក់ យុវវ័យ ប្រុសស្រី ជាច្រើន ក្នុងឈុតសំលៀកបំពាក់ ងូតទឹក ហើយថែមទាំងទទួលបាន ការចាប់អារម្មណ៍ពី ភ្ញៀវអន្តរជាតិជាច្រើនផងដែរ។

ក្នុងកម្មវិធីបុណ្យភក់នេះដែរ គេឃើញមាន ការរាំលេង សប្បាយ ហើយក៏មានការ ប្រណាំងដើរលើ ភក់ ព្រមទាំង ការជះទឹកភក់ទៅលើ គ្នាទៅវិញទៅមក ដែលញ៉ាំងអោយបរិយាកាស កាន់តែមានភាពសប្បាយ រីករាយ ដោយពួកគេ មិនខ្វល់ ពីការប្រឡាក់ភក់ នៅពាសពេញ រាងកាយនោះឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះពិធីបុណ្យភក់បែបនេះ?

















ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]