កាលពីពេលថ្មីៗនេះ មានវីដេអូមួយខ្សែ ដែលមានចំណងជើងថា ក្មេងស្រីផាឡេសស្ទីន និងប្អូនប្រុសនាំគ្នាលេងជាមួយនឹង ពស់យក្ស ត្រូវបានគេបញ្ចូលទៅក្នុង LiveLeak កាលពីថ្ងៃព្រហស្បតិ៍ ដែលវីដេអូនេះបែរ ជាទទួលភាពល្បីល្បាញនៅ ក្នុងប្រព័ន្ធអ៊ិនធើណេត តែក្នុងរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

យោងតាមសារព័ត៌មានរបស់ ហាសិនប៉ុស្ដន៍ បានឲ្យដឹងថា វីដេអូនេះមានអ្នកចូលមើលជាង ៦៨,០០០នាក់ ក្នុងថ្ងៃដំបូងនៅក្នុង LiveLeak នេះ ដែលវីដេអូនេះ មានរយៈពេល ៣០វិនាទី និងនៅពេលនេះកំពុងតែនាំគ្នាធ្វើការចែកចាយ បន្ដនៅក្នុង Youtube និង Reddit។ នៅក្នុងវីដេអូនេះ បានបង្ហាញពី ក្មេងស្រីម្នាក់ដើរជាមួយនឹង ពស់ដ៏ធំ ដែលនាងបានចងពស់នោះ និងដឹកវា ក្នុងអំឡុងពេលដែលប្អូនប្រុសនាង ជិះផ្នែកខាងក្រោយនៃសត្វពស់នោះ។

យ៉ាងណាមិញ មានសាធារណៈជនជាច្រើន នាំគ្នាហួសចិត្ដនឹងទង្វើរបែបនេះ ដែលម្ដាយឪពុកបែរជាហ៊ាន បណ្ដោយកូនរបស់ខ្លួន ធ្វើរឿងបែបនេះ ជាមួយនឹងសត្វពស់ដ៏ធំ ព្រោះសកម្មភាពទាំងនេះ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា។

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]