ទឹកចិត្ដគ្រូបង្រៀន! តស៊ូបង្រៀនកូនសិស្សតាមអនឡាញ ទាំងដែលខ្លួនកំពុងកើតជំងឺកូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/c3/c38a21a96daa491c44c1eb4a725c1ab0dc36690d.jpg
សង្គម

 ០៤-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រូអនុវិទ្យាល័យម្នាក់ តស៊ូបង្រៀនកូនសិស្សតាមអនឡាញ ទាំងដែលខ្លួនកំពុងសម្រាកព្យាបាលនៅឯមជ្ឈមណ្ឌលដាច់ដោយឡែកមួយកន្លែង។

ម៉ាឡេស៊ី៖ គ្រូអនុវិទ្យាល័យម្នាក់ បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ ហើយឥឡូវនេះកំពុងសម្រាកព្យាបាលនៅឯមជ្ឈមណ្ឌលដាច់ដោយឡែកមួយកន្លែង ស្ថិតក្នុងទីក្រុង Keningau រដ្ឋ Saban នៃប្រទេសម៉ាឡេស៊ី។ តែទោះជាយ៉ាងណា គ្រូបង្រៀនម្នាក់នេះមានការព្រួយបារម្ភអំពីសិស្សរបស់ខ្លួន ដែលនឹងត្រូវប្រលងថ្នាក់ជាតិ (SPM) ឆាប់ៗនេះ ជាហេតុធ្វើឲ្យគាត់សម្រេចចិត្ដបន្ដបង្រៀនពួកគេតាមអនឡាញ ពីកន្លែងព្យាបាលជំងឺតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រូបង្រៀនរូបនេះមានឈ្មោះ Naimmi Yusof វ័យ៣៤ឆ្នាំ បង្រៀននៅសាលា Sekolah Menengah Kebangsaan (SMK) Bingkor ស្ថិតក្នុងទីក្រុង Keningau រដ្ឋ Saban ។ ហើយគាត់បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែមករា ដោយត្រូវបានបញ្ជូនទៅព្យាបាលនៅឯមណ្ឌលដាច់ដោយឡែកមួយ ដែលសង់ក្នុងកីឡដ្ឋាន Keningau

តែយ៉ាងណាមិញ ទោះបីជាសាលាបានអនុញ្ញាតឲ្យលោកគ្រូ Naimmi បានសម្រាកពីការបង្រៀនក៏ដោយ ប៉ុន្ដែគាត់នៅតែបារម្ភអំពីកូនសិស្ស។ តួយ៉ាង គាត់បានមានប្រសាសន៍ថា៖

ការប្រលងរបស់ពួកគេនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែកុម្ភៈនេះ។ ខ្ញុំមិនអាចឲ្យការសិក្សារបស់ពួកគេរងផលប៉ះពាល់ ដោយសារតែការដាក់ខ្លួនដាច់ដោយឡែករបស់ខ្ញុំទេ។

លោកគ្រូ Naimmi 

លោកបានបន្ថែមថា ទោះជាសម្ភារសម្រាប់បង្រៀនមានកំណត់ក៏ដោយ លោកគឺជាគ្រូបង្រៀនដែលមានការទទួលខុសត្រូវ ហើយដរាបណានៅអាចបង្រៀនបាន នោះលោកនឹងនៅតែបន្ដបង្រៀនពួកគេពីមណ្ឌលដាច់ដោយឡែកទៅ។ ជាក់ស្ដែង បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត លោកគ្រូ Naimmi ​​​​​​​​​​​​​បានចាប់ផ្ដើមថតមេរៀននៅលើទូរសព្ទដៃ រូចបង្ហោះចូលគណនីយូធូបរបស់លោក ដូច្នេះកូនសិស្សអាចចូលមើលមេរៀនទាំងនោះបាន។

លោកបាននិយាយដែរថា វេជ្ជបណ្ឌិតបានប្រាប់ថាសុខភាពរបស់លោកល្អប្រសើរឡើងហើយ និងអាចធ្វើអ្វីដែលលោកចូលចិត្ដ ដូច្នេះលោកបានជ្រើសរើសយកការបង្រៀនតាមអនឡាញ។ ហើយលោកនឹងបន្ដបង្រៀនរហូតដល់លោកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលដាច់ដោយឡែកតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

 លោកគ្រូ Naimmi នៅ មណ្ឌលដាច់ដោយឡែក
 លោកគ្រូ Naimmi នៅ មណ្ឌលដាច់ដោយឡែក
 លោកគ្រូ Naimmi 
 លោកគ្រូ Naimmi 
វីដេអូនៃការបង្រៀនរបស់ លោកគ្រូ Naimmi
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T