មកមើលរូបថតកញ្ជ្រោងសអាកទិច និងបណ្តុំរូបភាពដ៏អស្ចារ្យជាច្រើនទៀតដែលឈ្នះពានអ្នកថតរូបដំណើរកំសាន្តប្រចាំឆ្នាំ

//s9.kh1.co/ae/aeeef424b82a5cb71b75aecc2773f8292118df27.jpg
សង្គម

 ០៤-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះពានរង្វាន់អ្នកថតរូបការធ្វើដំណើរប្រចាំឆ្នាំត្រូវបានប្រកាស ហើយយើងក៏មានរូបភាពគួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀតដើម្បីចែករំលែកផងដែរ

បរទេស៖ ខណៈពេលដែលមនុស្សជាច្រើននៅជុំវិញពិភពលោកត្រូវជាប់នៅផ្ទះមិនអាចធ្វើដំណើរបានដោយសារកូវីដ អ្នកមានសំណាងខ្លះទៀតអាចចេញទៅធ្វើដំណើរកំសាន្ត ហើយថតរូបកន្លែង សត្វ និងជីវិតផ្សេងៗបានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបាច់ច្រណែនអ្វីទេ យើងមកមើលរូបទាំងអស់នោះវិញដែលបានឈ្នះពានសំខាន់ៗផ្សេងៗ។ មិនបាច់និយាយច្រើន ខាងក្រោមនេះគឺជារូបថតមួយចំនួនពីអ្នកថតរូបឆ្នើមនៃពាន Travel Photographer ប្រចាំឆ្នាំ៖

1. អ្នកឈ្នះពាន Travel Photographer ប្រចាំឆ្នាំ ថតដោយ  Vladimir Alekseev

Vladimir Alekseev / TPOTY.com  
Vladimir Alekseev / TPOTY.com  

កញ្ជ្រោងអាកទិច ត្រូវបានថតនៅតំបន់​ Svalbard ប្រទេស​ន័រវែស។ អ្នកថតរូប Vladimir Alekseev និយាយថា៖  «នៅពេលដែលខ្ញុំបំពេញបេសកកម្មទៅកាន់ Spitsbergen មានព្យុះព្រិលមួយ។ អ្វីគ្រប់យ៉ាងនៅជុំវិញគឺពណ៌សស្មើគ្នា។ ហើយភ្លាមៗនោះខ្ញុំបានប្រទះឃើញកញ្ជ្រោងអាកទិចនេះ។ វាស្ទើរតែរួមចូលជាមួយព្រិលទៅហើយ។ មានតែភ្នែកនិងច្រមុះរបស់វាប៉ុណ្ណោះដែលលេចចេញមក…»

2. អ្នកឈ្នះពាន Travel Photographer ប្រចាំឆ្នាំ ថតដោយ  Vladimir Alekseev

Vladimir Alekseev / TPOTY.com  
Vladimir Alekseev / TPOTY.com  

ភ្នំភ្លើង Plosky Tolbachik, Kamchatka, ប្រទេសរុស្ស៊ី «ការផ្ទុះភ្នំភ្លើងត្រូវបានថតយ៉ាងល្អបំផុតនៅពេលព្រលប់។ វាមិនងងឹតពេក មេឃមានពណ៌ស្រស់ឆើតឆាយ ហើយម៉ាក់ម៉ាមើលទៅស្រស់ស្អាតនិងភ្លឺ។ ជាការពិតណាស់ វាអាចបង្កគ្រោះថ្នាក់បាន ...»

3. អ្នកឈ្នះពាន Travel Photographer ប្រចាំឆ្នាំ ថតដោយ  Vladimir Alekseev

Vladimir Alekseev / TPOTY.com
Vladimir Alekseev / TPOTY.com

ខ្យងក្បែរទឹក ថតនៅមីយ៉ាន់ម៉ា។ ការថតរូបដំណើរកម្សាន្តមិនតែងតែចាប់យកទេសភាពនោះទេ។ ជាញឹកញាប់យើងអាចថតពិភពម៉ាក្រូដ៏តូចមួយ។ ទាំងនេះគឺជាធាតុដែលនៅជុំវិញអ្នក។ ជារឿងតូចៗនៅក្នុងជីវិតដែលយើងមិនសូវចាប់អារម្មណ៍។ 

4. រូបថតដែលមានការកោតសរសើរខ្ពស់ - រូបភាពទេសភាពនិងធាតុផែនដី - ថតដោយ Paddy Scott

Paddy Scott/TPOTY.com
Paddy Scott/TPOTY.com

ជ្រលងភ្នំ Charakusa ជួរភ្នំ Karaaraum នៅ Himalayas ប្រទេសប៉ាគីស្ថាន ឈរនៅកម្ពស់៧.២៨២ម៉ែត្រ។ ទោះយ៉ាងណា វាមានកម្ពស់៣០០០ម៉ែត្រពីបាតជ្រលង មានន័យថាវាខ្ពស់ជាងគេនៅជ្រលងភ្នំ Charakusa។

5. អ្នកឈ្នះ រូបភាពតែមួយដែលល្អបំផុតរបស់ធម្មជាតិ សត្វសមុទ្រ និងសត្វព្រៃ ថតដោយ Pavlos Evangelidis

Pavlos Evangelidis/TPOTY 2020
Pavlos Evangelidis/TPOTY 2020

ថតនៅ Bistro, Beqa Channel, Fiji។ អ្នកថតរូប Pavlos Evangelidis បាននិយាយថា កុំបារម្ភអី! ត្រីទាំងនោះគឺជាត្រី Golden Trevallies។ ពួកវាជួយនាំផ្លូវត្រីឆ្លាមនិងរក្សាភាពស្អាត ជាថ្នូរនឹងកាកសំណល់និងការការពារពីឆ្លាមវិញ។

6. Runner-up -រូបថតទេសភាពនិងធាតុផែនដី - ថតដោយ Scott Portelli

Scott Portelli/TPOTY 2020
Scott Portelli/TPOTY 2020

 ថតនៅបឹង Kati Thanda-Lake Eyre ខាងត្បូងប្រទេសអូស្ត្រាលី។ Kati Thanda-Lake Eyre គឺជាបឹងទឹកប្រៃធំបំផុតរបស់ប្រទេសអូស្ត្រាលី។ វាលអំបិលដ៏ធំល្វឹងល្វើយគ្របដណ្តប់លើទេសភាព ដោយមាន patterns បន្សល់ទុកពេលទឹកស្រក។ 

7.  រូបថតមានការកោតសរសើរ - រូបថតទេសភាពនិងធាតុផែនដី - ថតដោយ Sergey Pesterev

Sergey Pesterev/TPOTY.com
Sergey Pesterev/TPOTY.com

ថតនៅ Uzury, កោះ Olkhon បឹងបៃកាល់ ប្រទេសរុស្ស៊ី។ បឹងបៃកាល់ត្រូវបានគេស្គាល់មិនត្រឹមតែជាបឹងដែលមានទឹកសាបធំជាងគេប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មានទឹកកកថ្លាផងដែរ ដែលពេលខ្លះមានកម្រាស់ជាងមួយម៉ែត្រ។

8. អ្នកឈ្នះ រូបថតធម្មជាតិ សត្វសមុទ្រ និងសត្វព្រៃ - ថតដោយ Marco Steiner

Marco Steiner/TPOTY.com
Marco Steiner/TPOTY.com

ថតនៅ Kuramathi, Rasdhoo Atoll, ម៉ាល់ឌីវ។ ត្រីហោះ Gurnard ពេលដែលវានៅតូច ត្រូវបានថតក្នុងពេលជ្រមុជទឹក។ អ្នកថតបានប្រើ slow shutter ដើម្បីថតចលនារបស់ត្រីដូចបក្សីនេះ។  

9. Runner-Up – រូបថតធម្មជាតិ សត្វសមុទ្រ និងសត្វព្រៃ  ថតដោយ Wenming Tang  

Wenming Tang/TPOTY.com
Wenming Tang/TPOTY.com

ថតនៅបឹង Poyang ខេត្តជាំងស៊ី ប្រទេសចិន។ ដែនជម្រកសត្វព្រៃបឹង Poyang ស្ថិតនៅភាគខាងជើងនៃខេត្តជាំងស៊ី។ បឹង Poyang គឺជាបឹងទឹកសាបធំជាងគេបង្អស់នៅក្នុងប្រទេសចិន និងជាជំរកតាមរដូវសម្រាប់បក្សីជាង១០០ ប្រភេទរួមទាំងសត្វជិតផុតពូជចំនួន១១ប្រភេទ។

10. រូបថតមានការកោតសរសើរខ្ពស់ - រូបថតរដំណើរកំសាន្ត - ថតដោយ Nicolas Raspiengeas

Nicolas Raspiengeas/TPOTY.com
Nicolas Raspiengeas/TPOTY.com

ថតនៅឆ្នេរពេជ្រ ប្រទេសអ៊ីស្លង់។ ស្ថិតនៅលើផ្ទាំងទឹកកក Breiðamerkursandur នៅជិតបឹង Jökulsárlón  ឆ្នេរពេជ្រមានភាពល្បីល្បាញទូទាំងពិភពលោកដោយសារផ្ទាំងទឹកកកនៅលើឆ្នេរខ្សាច់ខ្មៅ។

11.​ អ្នកឈ្នះ រូបថតតែមួយនៃទេសភាពនិងធាតុផែនដី ថតដោយ James Smart

James Smart/TPOTY.com
James Smart/TPOTY.com

ថតនៅ Simla រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក។ ព្យុះកំបុតត្បូងប្រភេទនេះគឺជាប្រភេទព្យុះកំបុតត្បូង anti-cyclonic ដ៏កម្រមួយដែលកើតឡើងប្រហែល២ភាគរយនៃព្យុះកំបុតត្បូង។ វាបានកួចនៅលើដីស្រែ កៀកផ្ទះតូចមួយនៅជិត Simla រដ្ឋខូឡូរ៉ាដូ ដោយកួចដីឡើងទៅលើធ្វើឱ្យវាមានពណ៌ត្នោត។

12. រូបថតពិសេស - រូបថតតែមួយនៃទេសភាពនិងធាតុផែនដី - ថតដោយ David Swindler

David Swindler/TPOTY.com
David Swindler/TPOTY.com

ថតនៅ Mount Rainier រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ ចូលទៅថតនៅខាងក្នុងរូងព្រិលវារាងគ្រោះថ្នាក់បន្តិច អ្នកថតគួរតែមានប្រដាប់ប្រដាការពារសុវត្ថិភាពត្រឹមត្រូវ។

13.​ Runner-Up – រូបថតដំណើរកំសាន្ត – ថតដោយ Richard Li

Richard Li/TPOTY.com
Richard Li/TPOTY.com

រូបថត Bence Mate’s photography hide ថតនៅ Pusztaszer, ប្រទេសហុងគ្រី។ Richard Li បាននិយាយថា៖ «ខ្ញុំពួននៅទីលាក់ខ្លួនរង់ចាំសត្វស្លាបហើរទៅស្រះផឹកទឹក នៅពេលនោះខ្ញុំប្រទះឃើញខ្យងនេះហើយរូបរបស់វាឆ្លុះបញ្ចាំងទៅផ្ទៃខាងក្រោមបានល្អឥតខ្ចោះ ធ្វើអោយខ្ញុំភ្ញាក់ផ្អើល។»

14. រូបថតមានការកោតសរសើរ – រូបថត One Shot Colours of Life – ថតដោយ Pescantini

Enrico Pescantini/TPOTY.com
Enrico Pescantini/TPOTY.com

ថតនៅ Peruvian Andes។ ធម្មជាតិតែងតែបង្ហាញយើងថាជាវាជាងគំនូរដ៏អស្ចារ្យបំផុត។ នៅតំបន់ Peruvian Andes សមាសធាតុរ៉ែប្លែកៗ ខ្យល់និងទឹកភ្លៀងរាប់លានឆ្នាំបានបង្កើតជាភ្នំឥន្ទធនូ ដែលជាភាពអស្ចារ្យនៃធម្មជាតិ។

15. Runner-Up – រូបថតកោះ (One Shot Islands) – ថតដោយ Dana Allen

Dana Allen/TPOTY.com
Dana Allen/TPOTY.com

ថតនៅកោះ Taha’a ប្រទេសតាហ៊ីទី។ ហ្វូងត្រី Double-saddle Butterfly ប៉ាស៊ីហ្វិក រួមជាមួយប្រភេទត្រីវដទៃទៀតជាច្រើនបានហែលទៅមកពេញផ្ទៃទឹកដ៏អស្ចារ្យរបស់ Le Taha’a៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T