ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់តូចចិត្តនឹង សង្សារដោយសារ ចេះតែគេចមុខ ហើយទូរស័ព្ទចូលក៏មិនលើក ទើប នាងសម្រេចចិត្ត លេបថ្នាំពេទ្យដើម្បីប្រល័យជីវិត ខ្លួនឯងកាលពីវេលា ម៉ោង៩យប់ថ្ងៃទី៣១ ឧសភា ស្ថិតនៅភូមិរាំងសី ឃុំស្រែសង្គម  ស្រុកកោះញែក ។ ប្រភពព័ត៌មានពីអ្នកភូមិ បានឱ្យដឹងថា មុនពេលកើតហេតុ នៅយប់ ថ្ងៃទី៣១ ឧសភា នារីរងគ្រោះបានដើរ សួរគេឯងដើម្បីស្វែងរកសង្សារ។

ប៉ុន្តែនៅពេល នាងរកមិនឃើញ ហើយបានទូរស័ព្ទ ចូលជាច្រើនលើកច្រើនសា ក៏នៅតែសង្សាររបស់ នាងមិនព្រមលើក ធ្វើឱ្យ នារីតូចចិត្តយ៉ាងខ្លាំង ហើយស្ទុះទៅទិញ ថ្នាំពេទ្យមកលេបដើម្បី បញ្ចប់ជីវិត ។ បន្ទាប់ពីលេបហើយនាងក៏ដើរ ឡើងទៅដេកនៅក្នុងបន្ទប់  ហើយបានស្លាប់ដោយពុំមាន អ្នកណាម្នាក់បានដឹងឡើយ ។

បុរសដែលនារីរងគ្រោះ ស្រឡាញ់ងប់ងុលនឹងគ្នានោះ ជាបុគ្គលិកពេទ្យបង្អែកស្រុកកោះញែក ។ អ្នកភូមិបានឱ្យដឹងថា នារី រងគ្រោះនិងបុរស វ័យចំណាស់ខាងលើនេះមាន ទំនាក់ទំនងស្នេហាដោយលួច លាក់នឹងគ្នា២-៣ឆ្នាំមកហើយ ហើយបុរសវ័យចំណាស់ រូបនេះក៏មាន ប្រពន្ធ និងកូនទៀតផង ។
នគរបាល ស្រុកកោះញែក បានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ហេន ស្រីនី អាយុ២២ឆ្នាំ រស់នៅភូមិខាងលើ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]