តារា Twitch ដ៏ល្បីប្រចាំកូរ៉េខាងត្បូងរូបនេះ បានជ្រើសរើសផ្លូវធ្វើអត្តឃាតខ្លួនឯងទាំងវ័យក្មេង

//s9.kh1.co/fe/feef0d1314c1a61361c432e75dd6f5d3f715f166.jpeg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គួរឱ្យស្តាយស្រណោះ! តារាដ៏ល្បីប្រចាំកូរ៉េខាងត្បូង Twitch កញ្ញា Won Shindan ដាច់ចិត្តប្រល័យផ្តាច់ជីវិតខ្លួនឯងនៅក្នុងវ័យក្មេងខ្ចី

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣ ខែកុម្ភៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា បានបញ្ជាក់ថា តារា Twitch កញ្ញា Danpaeng មានឈ្មោះពិតថា Won Shindan ដ៏ស្រស់ស្អាត និង ពោរពេញដោយប្រជាប្រិយភាព ល្បីល្បាញរបស់កូរ៉េត្បូង បានធ្វើអត្តឃាតខ្លួនឯងទាំងនៅវ័យក្មេងខ្ចី ក្នុងអាយុ ២៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍បានបញ្ជាក់ថា នាងបានស្លាប់នៅថ្ងៃទី៣០ ខែមករា ហើយពិធីបុណ្យសព្វរបស់នាងត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែមករា។

ក្នុងនោះដែរ បន្ទាប់ពីមរណភាពរបស់នារីស្រស់ស្អាតរូបនេះ  គេឃើញថាប្រព័ន្ធសង្គម និងឆាណែល Twitch  បានប្រែទៅជាអសកម្មទាំងអស់។

គួរបញ្ជាក់ថា កញ្ញា Danpaeng គឺជាតារា Gamer ដ៏មានប្រជាប្រិយភាពនៅលើប្រព័ន្ធ Twitch។ Danpaeng ត្រូវបានគេទទួលស្គាល់ និង ទទួលបានប្រជាប្រិយភាព ដោយសារតែនាងចូលចិត្តការ Live យ៉ាងសកម្ម ស្របពេលដែល នាងធ្វើការផ្សព្វផ្សាយ និង ធ្វើការក្រៅម៉ោង។

មាននៅអ្នកនៅបណ្តាញសង្គមជាច្រើនបានចោទជាសំនួរ សន្និដ្ឋានថា ការធ្វើអត្តឃាតរបស់នាង មានការជាប់ពាក់ព័ន្ធជាមួយជនអនាមិកដែលតាមដាន និង រំខាននាង។

Danpaeng ក៏ធ្លាប់បានលាតត្រដាងនៅលើការ Live របស់នាង ផងដែរថា មានជនអនាមិកដែលតាមរំខាននាង ដោយសុំឱ្យនាងធ្វើការ Live វីដេអូជាមួយគ្នា ដោយបន្ថែមថា នាងត្រូវការ អង្គរក្សសម្រាប់សុវត្ថភាពរបស់នាង។

ដោយឡែក ការធ្វើអត្តឃាតរបស់នាង បានធ្វើឱ្យលេងបណ្តាញសង្គម និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និង ស្លុតចិត្ត អាណិតអាសូរស្តាយស្រណោះរូបនាងចាកចោលពិភពលោកនេះ ទាំងខ្លួននៅក្មេងបែបនេះ និង រកពាក្យអ្វីមកថ្លែងពុំបាន៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា Danpaeng
កញ្ញា Danpaeng
កញ្ញា Danpaeng
កញ្ញា Danpaeng
កញ្ញា Danpaeng
កញ្ញា Danpaeng
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T