ភ្នំពេញៈ ផ្ទះលក់កាហ្វេ២ខ្នង ត្រូវបានក្លាយ ជាចំណីព្រះអគ្គីទាំងព្រលឹមអុរ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ មួយចំនួនធំ តែត្រូវបានសមត្ថកិច្ចជួយ អន្តរាគមន៍ទប់ស្កាត់មិន ឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង នោះទេ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ទៀបភ្លឺ អគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះ ផ្ទះលក់កាហ្វេមួយកន្លែងស្ថិតនៅតាមបណ្តោយ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ អគ្គិភ័យនេះ បណ្តាលឲ្យផ្ទះ២ខ្នង ត្រូវបានឆាបអស់ទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងបន្តិចផងដែរ។

សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា ក្រោយកើតគ្រោះអគ្គិភ័យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពន្លត់អគ្គិ ភ័យរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើរថយន្ត៥គ្រឿង និងប្រើទឹកអស់៨រថយន្ត ទើបបាញ់ ពន្លត់អណ្តាតព្រះអគ្គីឲ្យរលត់ទៅវិញទាំងស្រុង។

ទោះជាយ៉ាណា ទំហំ នៃការខូចខាត និងមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពី សមត្ថកិច្ចនៅឡើយទេ៕



     ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]