ភ្ញាក់ផ្អើល! ក្រោយឃើញ ពេជ្រ សូលីកា ក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រឡងសមត្ថភាពមួយ (មានវីដេអូ)

//s9.kh1.co/07/07e844863b024803ecc5c849ed0a360ff0b58612.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង ពេជ្រ សូលីកា ហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើបទចម្រៀងដែលទើបនឹងចេញផ្សាយនាប៉ុន្មានថ្ងៃមុននេះ ដោយមានទាំងមតិរិះគន់ទៅលើការចម្លងចំណងជើង និងមតិគាំទ្រទៅលើសម្លេងពីរោះស៊ីនឹងអត្ថន័យក្នុងបទចម្រៀង “ស្រវឹងគ្រប់ដប Sad គ្រប់បទ”។

ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា ហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើបទចម្រៀងដែលទើបនឹងចេញផ្សាយនាប៉ុន្មានថ្ងៃមុននេះ ដោយមានទាំងមតិរិះគន់ទៅលើការចម្លងចំណងជើង និងមតិគាំទ្រទៅលើសម្លេងពីរោះស៊ីនឹងអត្ថន័យក្នុងបទចម្រៀង “ស្រវឹងគ្រប់ដប Sad គ្រប់បទ”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេជ្រ សូលីកា បើទោះបីមិនសូវជាមានបទចម្រៀងចេញក្នុងផលិតកម្មយ៉ាងណាក្តី ប៉ុន្តែមួយបទៗរបស់អ្នកនាងតែងតែជាប្រភេទបទមេ ដែលជាបទស៊ីនឹងសម្លេង ក៏ដូចជាបទមនោសញ្ចេតនាស័ក្តិសមបំផុតសម្រាប់តារាចម្រៀងស្រគត់ស្រគំរូបនេះ។

ដោយឡែកពិតជាភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលបានដឹងថា ម្ចាស់បទ “ឬគិតថារូបអូនមិនចេះយំ” រូបនេះនឹងត្រូវក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រឡងសមត្ថភាពចម្រុះ “Gatsby Idol” របស់ផលិតផល Gatsby នាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់បន្ថែមថា ពេជ្រ សូលីកា នឹងត្រូវក្លាយជាគណៈកម្មការរួមគ្នាជាមួយតារាចម្រៀង ២ដួង ទៀតគឺលោក នីកូ និងតារាចម្រៀង Original Song លោក P-Sand ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក នីកូ
លោក នីកូ
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
លោក P-Sand
លោក P-Sand
លោក នីកូ និងអ្នកនាង ពេជ្រ សូលីកា
លោក នីកូ និងអ្នកនាង ពេជ្រ សូលីកា
គណៈកម្មាការទាំង៣
គណៈកម្មាការទាំង៣
គណៈកម្មាការទាំង៣
គណៈកម្មាការទាំង៣
នីកូពេជ្រ សូលីកា
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T