រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះ៧១១នៃមន្ទីរពេទ្យកង ពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត បើកឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី២ មិថុនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

 បុរសរងគ្រោះឈ្មោះមុំ និមល អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិឪស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ស្លែ ។ ចំណែកជនបង្កឈ្មោះសុទ្ធ សុផាណា ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកស្គូពី ពណ៌ឈាមជ្រូក៕





បញ្ចូលអត្ថបទដោយ ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]