យោងតាមគេហទំព័រ Yourjewishnews បានអោយដឹងថា បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ពីត្រូវបុគ្គលិកក្នុងហាងតាមទាន់  កំពុងសម្រេចតណ្ហាខ្លួនឯង ជាមួយទ្វារហាងទំនិញមួយកន្លែង។

ប៉ូលីស បាននិយាយថា បុរសដែលត្រូវប៉ូលីសចាប់ខ្លួននៅមានឈ្មោះ Anthony Berry  អាយុ ៥៧ឆ្នាំ រស់នៅតំបន់ Lantana រដ្ឋ ហ្វ័រីដា សហរដ្ឋអាមេរិក។ ប៉ូលីស និយាយបន្តថា គាត់ទទួលបានដំណឹង ដ៏ហួសចិត្តនេះ ពីបុគ្គលិកក្នុងហាង នៅថ្ងៃចន្ទ័ ម៉ោង ២រសៀល ។  បុគ្គលិកនោះ នៅប្រទះឃើញបុរសនោះកំពុង សម្រេចតណ្ហាខ្លួនឯងជាមួយទ្វារហាង។ ក្រោយមកបុគ្គលិកហាង បានប្រើទូរទស្សន៏របស់គេថតនូវសកម្មភាពទាំងអស់ ហើយរាយការណ៏ប្រាប់ប៉ូលីសតែម្តង។

នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ លោក Berry បានសម្រេចតណ្ហាខ្លួនឯង ហើយបានចាកចេញពីហាងបាត់ទៅហើយ។ ប៉ុន្តែប៉ូលីស បានរកឃើញបុរសចំណាស់នោះវិញ ពេលដែលគាត់ កំពុងអង្គុយរងចាំនៅចំណតរថយន្តក្រុង។

ក្រោយពីឃាត់ខ្លួន និង ធ្វើការសាកសួរ លោក Berry បានការពារនូវសកម្មភាពរបស់ខ្លួន ដោយបញ្ជាក់ថាគាត់មានបញ្ហាសរសៃរប្រសាទ។ ទោះបីជាយ៉ាងណា លោក Berry នៅតែត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន និង រង់ចាំឡើងតុលាការ ។

គូររំលឹកថា លោក Berry ធ្លាប់ត្រូវប៉ូលីសចាប់ខ្លួន ៣២ដង តាំងពីឆ្នាំ ១៩៧៩។ ម្យ៉ាងវិញទៀត រាល់មូលហេតុដែលប៉ូលីសចាប់ខ្លួន មានជាច្រើនករណី ដូចជាប្រើប្រាស់អាភៀន ចាប់រំលោភ និង លួច ជាដើម។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសចំណាស់រូបនេះ?

 
 

 

 

 

 

 

 

 

 

 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]