តើវីដេអូខាងក្រោមនេះ អាចបញ្ជាក់ថា នៅលើលោកយើងនេះពិតជាមាន នាងមច្ឆា ដែរ ឬ ទេ? កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ វីដេអូមួយ ដែលឆ្លុះបញ្ចាំងពី នាងមច្ឆា (មច្ឆានុ) ដោយមានបុរសពីរនាក់ បានប្រើកកាំមេរ៉ាថតយកមក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ បុរសទាំងពីរបានគិតថា វាគឺជាសត្វផ្សោតមួយក្បាលនៅលើផ្ទាំងថ្ម តែនៅពេលដែលពួកគេពង្រីកវីដេអូ មើលឲ្យកាន់តែជិត បុរសម្នាក់បាននិយាយថា វាគឺជាសត្វផ្សោត តែបុរសម្នាក់ទៀតគិតថា វាមិនមែនជាផ្សោតនោះទេ។ រំភេចនោះសត្វមួយនោះក៏បានងាកមកមើល បុរសទាំងពីរ ហើយក៏លូតចូលទៅក្នុងទឹកតែម្ដង។

វីដេអូខាងក្រោមនេះថតនៅតំបន់ Kiryat Yam ប្រទេសអ៊ីស្រាអែល។ វីដេអូដ៏អស្ចារ្យនេះ ត្រូវបានអ្នកលេងអ៊ីនធឺណេតនានា ទស្សនា និងបញ្ចេញមតិ ដ៏ច្រើនឥតគណនា។ មានមនុស្សជាច្រើននិយាយថា រូបក្នុងវីដេអូនោះគឺជា នាងមច្ឆា ដែលមានសណ្ឋានខាងលើជាមនុស្ស ភាគខាងក្រោមជាត្រី នៅក្នុងសមុទ្រ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិដេអូឃ្លីបមួយនេះ? តើវាជាសត្វផ្សោត ឬ នាងមច្ឆា? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]