នេះជារឿងគួរអោយហួសចិត្ត ដែលក្នុងនាមជាគ្រូពេទ្យម្នាក់ បែរជាមិនរវីរវល់ និង យកចិត្តទុកដាក់ លើអាយុជីវិត របស់អ្នកជម្ងឺ ដើម្បីតែភាពសុខស្រួល របស់ខ្លួនឯង។

ប្រភពព័ត៌មាន ដេលីមីរើ បានឲ្យដឹងថា ក្មេងអាយុ ៤ឆ្នាំ ម្នាក់ នៅប្រទេស ស្រីលង្កា បានស្លាប់បាត់បង់ជីវិត យ៉ាងគួរអោយអាណិត ព្រោះតែ មិនបានទទួល ការពិនិត្យព្យាបាល ត្រឹមត្រូវ ដោយហេតុតែ គ្រូពេទ្យកំពុងមើលទូរទស្សន៍។ ស្រ្តីជាម្តាយ បានប្រាប់ឲ្យដឹងថា ខណៈពេលដែលរូបគាត់ នាំកូនទៅកាន់មន្ទីរពេទ្យនោះ គឺគ្រូពេទ្យ កំពុងតែជាប់ មើលទូរទស្សន៍ ហើយបានមកប្រាប់ដល់គាត់ថា កូនរបស់គាត់ មិនមានបញ្ហាអ្វីនោះទេ រួចគ្រូពេទ្យនោះ ដើរត្រឡប់ទៅមើល ទូរទស្សន៍វិញ បាត់ទៅ។ គាត់បានបន្ថែមថា បើសិនជា គ្រូពេទ្យ យកចិត្តទុកដាក់ មើលថាកូនរបស់គាត់ ឈឺអ្វី តែបន្តិចនោះ ក៏កូនរបស់គាត់ មិនស្លាប់បែបនេះដែរ។

ទោះជាយ៉ាងណា កុមាររងគ្រោះ រូបនេះ ត្រូវបាននាំទៅកាន់ មន្ទីរពេទ្យ មួយកន្លែង ក្នុងតំបន់ រ៉ូតូតា សង្កាត់ Matale នៃទីក្រុង កូឡុំបូ។ ប៉ុន្តែ ក្រោយមក កុមាររងគ្រោះ បានស្លាប់ បាត់បង់ជីវិត ព្រោះតែធ្លាក់ខ្លួនឈឺធ្ងន់ឡើង ព្រោះតែមិនបានទទួលការ ព្យាបាល ទាន់ពេលវេលា។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]