ភ្ញាក់ផ្អើល! ក្រោយពីតារាចម្រៀងស្រី ៣ រូបប្រកាសវិលចូលសិល្បៈវិញក្នុងពេលតែមួយ

//s9.kh1.co/ef/ef678391801a6267fb730098e212163d2849bb54.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ភ្ញាក់ផ្អើល! ក្រោយពីតារាចម្រៀងស្រី ៣ រូបប្រកាសវិលចូលសិល្បៈវិញក្នុងពេលតែមួយ

ភ្នំពេញ៖ ជឿជាក់ថាមហាជនជាច្រើនប្រាកដជានៅចាំបានតារាចម្រៀងស្រីៗ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងកាលពីប៉ុន្មានឆ្នាំមុននេះ។ យ៉ាងណាមិញ បន្ទាប់ពីតារាចម្រៀងស្រីៗទាំងនេះបានឃ្លាតពីវិស័យសិល្បៈអស់រយៈពេលយូរឆ្នាំ ធ្វើឲ្យអ្នកគាំទ្រអន្ទះសារទន្ទឹងរង់ចាំនូវបទចម្រៀងថ្មីៗរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ថ្មីនេះស្រាប់តែលេចមុខតារាស្រីទាំង ៣ រូបបានប្រកាសនឹងវិលចូលសិល្បៈវិញក្នុងពេលតែមួយ ពិសេសមានកាដូចម្រៀងថ្មី និងប្លែកសម្រាប់មិត្តអ្នកគាំទ្រក្នុងពេលឆាប់ៗនេះ។

ចង់ដឹងអត់ថា តើតារាចម្រៀងស្រីទាំង ៣ រូបនេះគឺជាអ្នកណា?

១. អែនជី

ក្រោយពីចូលរោងការ និងសាងគ្រួសារតូចមួយឃើញថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អែនជី បានមាត់មុខឈឹងពីវិថីសិល្បៈតែម្តង។ រហូតដល់អ្នកនាងសម្រាលបានកូនប្រុសម្នាក់មានមុខមាត់ខ្យូតគួរឲ្យស្រលាញ់ ទើបថ្មីៗនេះ អែនជី ប្រកាសនឹងវិលចូលសិល្បៈជាថ្មី ព្រមទាំងត្រៀមនឹងចេញបទចម្រៀងថ្មី និងវីដេអូចម្រៀងថ្មីដែលចេញឆាប់ៗនេះផងដែរ។

អែនជី
អែនជី

២. អែនជីឡា
ថ្មីៗនេះម្ចាស់បេះ «ពេលជួប ពេលឃ្លាតពិបាកដូចគ្នា» អែនជីឡា ក៏បានប្រកាសវិលត្រឡប់ចូលសិល្បៈ ថែមទាំងបានចេញច្រៀង Cover នូវបទចម្រៀងរបស់ខ្លួនជាការស្វាគមន៍ទំព័រថ្មី ក្រោយពីបាត់មុខរយៈពេលជិត ១០ ឆ្នាំមកនេះធ្វើឲ្យអ្នកគាំទ្ររំភើប និងសប្បាយចិត្តខ្លាំងមិនស្ទើរទេ។

អែនជីឡា
អែនជីឡា

៣. លី អ៊ីវ៉ាធីណា

បន្ទាប់ពីបាត់មុខអស់រយៈពេល ៣ ឆ្នាំពីវិស័យសិល្បៈ ពេលនេះតារាចម្រៀង លី អ៊ីវ៉ាធីណា ទើបប្រកាសវិលចូលសិល្បៈវិញ ព្រមទាំងត្រៀមថតវីដេអូចម្រៀងថ្មីៗ និងជាចំណងដៃថ្មី កាដូបទចម្រៀងថ្មីដល់មិត្តអ្នកគាំទ្រផងដែរ៕

លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណា
លី អ៊ីវ៉ាធីណាអែន ជី តារាចម្រៀងអេ ជីឡា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T