ភ្នំពេញៈ គ្រោះថ្នាក់ចរាចរ ដែលកើតឡើងនៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ចាប់តាំងពីក្បាលប្រលប់ រហូត ដល់ភ្លឺគឺមានចំនួន៥ករណី ដោយម៉ូតូបុកនឹងម៉ូតូ ឬ បុកជាមួយរថយន្ត ដែលភាគច្រើនកើតឡើងដោយសារស្រវឹង ស្រា ជោគបាត់បង់ស្មារតី និងមិនគោរពច្បាប់ចរាចរបើកលឿនហួសកំណត់។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន៤គ្រឿង ក្នុងនោះខូចខាតទាំងស្រុកចំនួន១គ្រឿង មនុស្សរងរបួសធ្ងន់ ស្រាលចំនួន ៦នាក់ ត្រូវបានក្រុមរថយន្តសង្គ្រោះដឹក ទៅសង្គ្រោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកឯវត្ថុតាងវិញត្រូវនគរបាលយកទៅរក្សាទុកនៅផ្នែកចរាចរនិង សណ្តាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ។

មន្ត្រីនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដែលកើតឡើង ជាបន្តបន្ទាប់នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនោះ គឺមានចំនួន៥ករណី ប៉ុន្តែអ្នកដែល ស្រវឹងស្រា ជោគជាំនោះ គឺមានចំនួន៤ករណី និងបើកលឿនជ្រុល១ករណី បង្កឲ្យខូចខាតម៉ូតូធ្ងន់ធ្ងរ ប្រមាណជា៤គ្រឿង ក្នុងនោះមួយគ្រឿងគឺរងការខូចខាតទាំងស្រុងតែម្តង ដែលកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤ចំនួន៤ករណី និងតាមបណ្តោយផ្លូវជាតិលេខចំនួន១ករណី មនុស្សរងរបួសធ្ងន់ចំនួន៤នាក់ គឺបាក់ដៃនិងបាក់ជើងបែកក្បាល និងស្រាល២នាក់ជួយសង្គ្រោះនៅនឹងកន្លែង ចំណែកឯអ្នករបួស ធ្ងន់ ត្រូវបានក្រុមរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ ៧០ ដឹកយកទៅកាន់ មន្ទីររាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ៕









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]