ប្រកួតចប់អស់ហើយ បានលោកគ្រូ Arteta ចេញមុខតវ៉ារឿងកាតក្រហមរបស់ Luiz ក្នុងជំនួបចាញ់ Wolves (មានវីដេអូ)

//s9.kh1.co/3e/3ed9ee584dafbbf099c05d5a7976979580cf6247.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក Mikel Arteta និយាយម្ដងហើយម្ដងទៀតថាមិនបានឃើញ Luiz ប៉ះពាល់ Jose នោះឡើយ

អង់គ្លេស៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះ ក្លិបកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន Molineux Stadium ដើម្បីជួបជាមួយក្រុមម្ចាស់ផ្ទះ Wolves ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Wolves និង Arsenal 
ការប្រកួតរវាង Wolves និង Arsenal 

ក្នុងនោះដែរ Arsenal បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២ ទល់នឹង ១ ដោយខាង Wolves រកគ្រាប់បាល់បានដោយខ្សែបម្រើ Ruben Neves នៅនាទីទី ៤៥+៥ ដែលជាបាល់ប៉េណាល់ទី និង មួយគ្រាប់ទៀតរកបានដោយ Joao Moutinho នៅនាទីទី៤៩ ឯភាគី Arsenal រកបានដោយខ្សែប្រយុទ្ធ Nicolas Pepe នៅនាទីទី៣២។

ខ្សែបម្រើ Ruben Neves ស៊ុតបញ្ជូលទី 
ខ្សែបម្រើ Ruben Neves ស៊ុតបញ្ជូលទី 
  ខ្សែប្រយុទ្ធ Nicolas Pepe 
  ខ្សែប្រយុទ្ធ Nicolas Pepe 

យ៉ាងណាមិញរឿងរ៉ាវចម្រូងចម្រាសមួយបានកើតឡើងកំឡុងពេលការប្រកួតគឺ ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz ត្រូវបានអាជ្ញាកណ្ដាលលើកកាតក្រហមដាក់នៅនាទីទី៤៥+៣ ក្រោយពីរូបគេបានរត់ទៅរក Willian Jose ធ្វើឱ្យ Jose ដួលចុះ មុននឹងខ្លួនឯងដួលត្រឡប់ត្រឡិនតាមពីក្រោយដោយកាលណោះ David Luiz បានលើកដៃឡើងលើដាក់ត្រឹមស្មាជាកាយវិការបង្ហាញថារូបគេមិនបានប៉ះ Jose នោះឡើយ ប៉ុន្តែលោកអាជ្ញាកណ្ដាល Craig Pawson បានដើរទៅមើល VAR និងសម្រេចជូនកាដូបាល់ប៉េណាល់ទីទៅឲ្យខាង Wolves តែម្ដង។

  ខ្សែការពារ David Luiz ទទូលបានកាតក្រហម
  ខ្សែការពារ David Luiz ទទូលបានកាតក្រហម
  ខ្សែការពារ David Luiz ទទូលបានកាតក្រហម
  ខ្សែការពារ David Luiz ទទូលបានកាតក្រហម

ពេលឃើញដូច្នេះ ក្រោយចប់ការប្រកួត លោកគ្រូ Mikel Arteta បានដាក់សំណួរទៅកាន់អាជ្ញាកណ្ដាលទាក់ទងនឹងរឿងកាតក្រហមដែល Luiz ទទួលបានព្រោះលោកគ្រូមើលឃើញថា Luiz មិនបានប៉ះ Jose នោះឡើយ។

សកម្មភាពប៉ះគ្នារវាង David Luiz និងWillain Jose 
សកម្មភាពប៉ះគ្នារវាង David Luiz និងWillain Jose 

បើសិនអ្នកចង់និយាយពីរឿងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល(ដែលបានឲ្យកាតក្រហមទៅ Luiz) គឺខ្ញុំបានមើលសកម្មភាពចាក់ផ្សាយឡើងវិញដដែលៗ១០ដងមកហើយ ក្នុងប្លង់ខុសៗគ្នាទាំងអស់ហើយកាលណោះខ្ញុំក៏បានអង្គុយមើលការប្រកួតផ្ទាល់ភ្នែកដែរ តែខ្ញុំមើលមិនឃើញថាមានការប៉ះពាល់គ្នាត្រង់ណានោះឡើយ។ អ៊ីចឹងហើយទើបខ្ញុំចង់មើល VAR ថាវាមានប្លង់ណាផ្សេងទៀតឬអត់។អារឿងប៉ះពារគ្នាហ្នឹង ខ្ញុំឃើញថា Jose ប៉ះ David Luiz ទេ នោះជាអ្វីដែលខ្ញុំឃើញ។ អវត្តមានរបស់ Luiz លើទីលានធ្វើឲ្យការប្រកួតរបស់ពួកយើងផ្លាស់ប្ដូរ អ្នកស្រមៃទៅមើលថាលេង៤៥នាទីដោយគ្មានខ្សែការពារកណ្ដាល អ៊ីចឹងហើយទើបខ្ញុំនិយាយថាការសម្រេចចិត្តដែលអាជ្ញាកណ្ដាលបណ្ដេញ Luiz ចេញពិតជាជះឥទ្ធិពលដល់ក្រុមណាស់។ អ្វីតែម្យ៉ាងគត់ដែលខ្ញុំចង់និយាយគឺខ្ញុំអង្គុយនៅទីនោះផ្ទាល់ ខ្ញុំមិនទាំងឃើញថាពួកគេប៉ះគ្នាផង ហើយនោះវាពិតជាគួរឲ្យតក់ស្លុតណាស់។

លោកគ្រូ Mikel Arteta
លោកគ្រូ Mikel Arteta
លោកគ្រូ Mikel Arteta

ដោយឡែកខ្សែការពារ David Luiz ខ្លួនឯងក៏បានបញ្ចេញអារម្មណ៍ខឹងសម្បារក្នុងគណនីបណ្ដាញសង្គម Instagram បន្ទាប់ពីចប់ការប្រកួត ដោយបានបង្ហោះរូបភាព Emoji ខឹង អមជាមួយសារភ្ជាប់ថា៖

ពិតជាមិនគួរឲ្យជឿមែន!

ខ្សែការពារ David Luiz
  ខ្សែការពារ David Luiz ព្យាយាមតវ៉ា
  ខ្សែការពារ David Luiz ព្យាយាមតវ៉ា

នៅពេលអ្នកកាសែតសួរថាលោកគ្រូ Arteta មានគម្រោងដាក់ញ្ញាត្តិតវ៉ានឹងកាតក្រហមនេះទេ? លោកគ្រូបានឆ្លើយថា៖

ខ្ញុំមិនដឹងទេ ពួកយើងត្រូវពិភាក្សាជាមួយការិយាល័យផ្នែកច្បាប់របស់ក្លិបជាមុនសិនហើយរង់ចាំឲ្យក្លិបធ្វើការសម្រេចចិត្ត ដែលនោះជាអ្វីដែលល្អបំផុត៕

លោកគ្រូ Mikel Arteta
លោកគ្រូ Mikel Arteta
លោកគ្រូ Mikel Arteta

សូមទស្សនាវីដេអូនៃការប្រកួតដូចខាងក្រោម៖

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T