ខេត្តបន្ទាយមានជ័យ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត នាវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ មិថុនា ២០១៣ បានបញ្ជូនជនសង្ស័យករណីចាប់រំលោភ ប្អូនថ្លៃខ្លួនឯងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ឧសភា ២០១៣ ទៅតុលាការខេត្តដើម្បីសួរនាំ។

ប្រភពព័ត៌មានបានរាយការណ៍ថា ជនសង្ស័យខាងលើឈ្មោះខុំ ស្នា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិគោកចក ឃុំសុភី ស្រុកអូរជ្រៅ ត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៩ និង៤៥ នាទីព្រឹកថ្ងៃទី១ មិថុនា ២០១៣នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ បន្ទាប់ពីចាប់ឃាត់ខ្លួនបានម្ដងកាលពីវេលាម៉ោង៣ និង២០នាទីល្ងាច ថ្ងៃទី៣០ ឧសភា ២០១៣ ហើយរត់រួចទៅវិញ ៕

\

បញ្ចូលអត្ថបទដោយ ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]