កណ្ដាល៖ ស្ត្រីវ័យចំណាស់ ម្នាក់ គ្មានកូនចៅបានធ្វើអត្ត ឃាតដោយចងកសម្លាប់ខ្លួននៅក្នុងផ្ទះខ្ទម ត្រូវបានអ្នក ជិតខាងប្រទះឃើញ បង្កការភ្ញាក់ផ្អើល ទាំងព្រឹក ដល់ក្រុមគ្រួសារ និងសមត្ថកិច្ច កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលដាច់ចិត្តបញ្ចប់ជីវិត ក្រខ្សត់ គ្មានទីពឹងនេះ ឈ្មោះ ជា សំអាត អាយុ៥៣ឆ្នាំ រស់នៅតែម្នាក់ឯង គ្មានកូនគ្មានចៅនឹងគេទេ ហើយត្រូវញាតិមិត្តជិតខាងប្រាប់ថា មានជីវ ភាពក្រលំបាក រាល់ថ្ងៃរស់នៅ ដោយសារអ្នកជិតខាងតែងតែផ្តល់ម្ហូបអាហារដើម្បីរស់កំដរជីវិត។

តាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ អ្នកជិតខាងដែល តែងតែបោស សម្អាតទីធ្លាជុំវិញផ្ទះ ក្បែរខ្ទមស្រ្តីរងគ្រោះ ហើយតែងតែហៅស្រ្តីរងគ្រោះនោះ ប៉ុន្តែនៅព្រឹកថ្ងៃកើតហេតុ ហៅ មិនឮសំឡេងស្ត្រីរងគ្រោះឆ្លើយតបចេញពីក្នុងខ្ទម ដូចសព្វដងនោះឡើយ ទោះបីជាខំប្រឹងហៅយ៉ាងណាក៏ដោយ ។ ដោយមានការសង្ស័យ ក៏ទៅអើតមើលតាមបង្អួចស្រាប់តែឃើញស្រ្តីរងគ្រោះចងក នៅក្នុងផ្ទះ មិនដឹងស្លាប់ ពីពេលណានោះទេ។

បន្ទាប់ពីទទួលដំណឹងពីអ្នកភូមិ សមត្ថកិច្ច និងអាជ្ញាធរបានចុះទៅកាន់កន្លែងកើតហេតុ ពិនិត្យសាកសព ឃើញថា ជនរងគ្រោះ ចងកដោយ ខ្សែគោចងភ្ជាប់ ទៅនឹងរ៉តផ្ទះខាងលើ ជនរងគ្រោះពិតជាស្លាប់ ដោយការធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ។ ក្រោយធ្វើកោសល្យវិច្ឆ័យរួច សមត្ថកិច្ច បានប្រគល់សពជូនញាតិមិត្យ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅកន្លែងកើតហេតុ ៕



ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]