ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

ស្បែករបស់អ្នក នឹងផ្លាស់ប្តូរ នៅរៀងរាល់ 35ថ្ងៃម្តង - ថ្លើមរបស់អ្នក រៀងរាល់ 1ខែម្តង - ខ្លួនប្រាណរបស់យើង ផ្លាស់ប្តូរកោសិកាចាស់ ទៅថ្មី បានមកពីអាហារ ដែលយើងបរិភោគចូលទៅ - មានន័យថា អ្វីដែល យើងបរិភោគ នឹងក្លាយជាកោសិកាថ្មីរបស់មនុស្សយើង ហេតុនេះ ហើយ ត្រូវទទួលទានអាហារណា ដែលមាន ប្រយោជន៍ សំរាប់រាងកាយរបស់យើង។



សត្វពស់មិនមែនជាសត្វដែលមានពិសសាហាវបំផុត លើពិភពលោក នោះទេ - តំណែងនេះ គឺជារបស់កង្កែប Golden Poison Dart Frog ព្រោះថា វាមានពិសគ្រប់គ្រាន់ ល្មមនឹងអាច សម្លាប់មនុស្ស ២០នាក់ ឬ ដំរីមាឌធំ ២ក្បាល បាន។



DODGE TOMAHAWK V10 SUPERBIKE ជាម៉ូតូ ដែលមានល្បឿន លឿនជាងគេបំផុត និង ថ្លៃជាងគេបំផុត នៅលើពិភពលោក។



នេះជានំ ខេកអាពាហ៍ពិពាហ៍ មានអាយុកាល ចាស់ជាងគេបំផុត ធ្វើឡើងនៅក្នុងឆ្នាំ 1898 ដោយអ្នកធ្វើនំ ជនជាតិអង់គ្លេសម្នាក់ បានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness - ហើយនំនេះផងដែរ ត្រូវបានដាក់តាំងមុខបង្អួចហាងដុតនំមួយកន្លែង ក្នុងប្រទេស អង់គ្លេស អស់រយៈពេល ជាង ៦៥ឆ្នាំ មកហើយ។



Samuel Reshevsky នៅអាយុ 8ឆ្នាំ គាត់បានយកឈ្នះ អ្នកលេងអុក ខ្លាំងៗជាច្រើនរូប នៅក្នុងប្រទេស បារាំង។


 រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]