ផ្លូវការ!កីឡាករម្នាក់របស់ Juventus នឹងប្ដូរទ្រនំថ្មីទៅលេងនៅទឹកដីអាល្លឺម៉ង់ម្ដង

//s9.kh1.co/0b/0be1fefd86768c00423241889551ac413e2281f9.jpg
កីទ្បា

 ០២-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើ Sami Khedira បានផ្ទេរទៅលេងនៅ Hertha Berlin ដោយគ្មានតម្លៃខ្លួន

អាល្លឺម៉ង់៖ យោងតាមការាយការណ៍គឺ ខ្សែបម្រើ Sami Khedira បានចាកចេញពីក្លិបសេះបង្កង់ Juventus ដោយផ្ទេរទៅលេងនៅក្លិប Hertha Berlin ដោយគ្មានតម្លៃខ្លួន ខណៈដែលរូបគេធ្លាប់និយាយថាការត្រឡប់ទៅលេងនៅទឹកដីអាល្លឺម៉ង់នៅក្របខណ្ឌ Bundesliga វិញក្រោយចាកចេញពីក្លិប Stuttgart ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Sami Khedira
   ខ្សែបម្រើ Sami Khedira

កន្លងមក Khedira ធ្លាប់ផ្ទុះពាក្យចចាមអារ៉ាមថាក្លិបធំៗនៅអង់គ្លេសដូចជា Tottenham Hotspur និង Everton សុទ្ធតែចង់បានរូបគេ ប៉ុន្តែពេលនេះកីឡាករវ័យ៣៣ឆ្នាំរូបនេះបានសម្រេចចិត្តជាក់លាក់ហើយថានឹងលេងនៅប្រទេសកំណើតវិញ។

 ខ្សែបម្រើ Sami Khedira
 ខ្សែបម្រើ Sami Khedira

លោកប្រធានផ្នែកកីឡារបស់ក្លិប Hertha Berlin គឺ Arne Friedrich បានថ្លែងប្រាប់វេបសាយផ្លូវការរបស់ក្លិបថា៖

ពេលមាន Sami Khedira ក្រុមរបស់ពួកយើងមានកីឡាករលំដាប់កំពូលដែលធ្លាប់បានលេងនៅក្លិបកំពូលៗក្នុងអឺរ៉ុប គេនឹងអាចជួយពួកយើងដោយប្រើប្រាស់បទពិសោធន៍ជាក់ស្ដែងពេលលេងនៅ Champions League ,Serie A និង La Liga ដូចគ្នានឹងការប្រកួតនៅជម្រើសជាតិអាល្លឺម៉ង់ក្នុងពានបាល់ទាត់ពិភពលោកនិង European Championship ជាដើម។ ពួកយើងធ្លាប់បានចូលលេងជាមួយគ្នានៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១០ ដែលធ្វើឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង ទើបខ្ញុំដឹងថាគេមានភាពជាអ្នកដឹកនាំ និងពិតជារីករាយក្នុងការធ្វើជាផ្នែកមួយនៃក្លិប Hertha BSC ។

លោក Arne Friedrich 
លោក Arne Friedrich និង  ខ្សែបម្រើ Sami Khedira
លោក Arne Friedrich និង  ខ្សែបម្រើ Sami Khedira

អតីតកីឡាកររបស់ក្លិបអធិរាជស Real Madrid រូបនេះក៏បាននិយាយទាក់ទងនឹងដំណើរការផ្ទេរចេញពីទឹកដីទីក្រុង Turin មកកាន់  Berlin នេះដែរថា៖

Hertha បានព្យាយាមខ្លាំងណាស់ក្នុងការផ្ទេរយកខ្ញុំហើយក្លិបបានផ្ដល់ឱកាសឲ្យខ្ញុំបានវិលត្រឡប់មកលេងនៅ Bundesliga។ ខ្ញុំពិតជាអរគុណណាស់ ហើយបើនិយាយឲ្យវាពិតទៅ ខ្ញុំពិតជារង់ចាំក្នុងការពាក់អាវរបស់ Hertha មិនបានទៅហើយ។

 ខ្សែបម្រើ Sami Khedira
 ខ្សែបម្រើ Sami Khedira ផ្ទេរមក Hertha Berlin 
 ខ្សែបម្រើ Sami Khedira ផ្ទេរមក Hertha Berlin 

គួរបញ្ជាក់ផងដែរថា Khedira មិនបានចូលលេងឲ្យ Juventus តាំងពីខែមិថុនាឆ្នាំមុនមកម៉្លេះ ប៉ុន្តែគេធ្លាប់បង្ហើបប្រាប់មុនថ្ងៃបុណ្យគ្រីស្តម៉ាសកន្លងទៅថាគេនៅតែបន្តហ្វឹកហាត់យ៉ាងសកម្មដូចមុន និងអាចលេងលើទីលានដោយគ្មានបញ្ហា។

បើសិន Sami Khedira ធ្វើតេស្តសុខភាពដោយជោគជ័យនោះគេនឹងអាចចូលលេងលើកដំបូងក្នុងនាមជាកីឡាកររបស់ Hertha Berlin ទល់នឹង ក្លិបយក្ស Bayern Munich នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះមិនខាន៕

 ខ្សែបម្រើ Sami Khedira 
 ខ្សែបម្រើ Sami Khedira 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T