វិធីសាស្រ្តងាយៗ ៨យ៉ាងដើម្បីបំបាត់ស្នាមជ្រួញ

//s9.kh1.co/b1/b10b825f6d17441e6a08a0280be5d722fe6e7f82.jpg
យល់ដឹង

 ០២-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វិធីសាស្រ្តងាយៗ ៨យ៉ាងដើម្បីបំបាត់ស្នាមជ្រួញ

ស្នាមជ្រីវជ្រួញគឺជាផ្នត់នៅក្នុងស្បែករបស់អ្នក។ នៅពេលដែលអ្នកមានអាយុកាន់តែច្រើនស្បែករបស់អ្នកផលិតជាតិប្រូតេអ៉ីន កូឡាជែនននិងអេលីសទីនតិច ដែលនេះធ្វើឱ្យស្បែករបស់អ្នកស្តើងជាងមុននិងមិនសូវធន់នឹងការខូចខាត។ ការប៉ះពាល់នឹងបរិស្ថាន ការខ្វះជាតិទឹកនិងជាតិពុលអាចធ្វើឱ្យមុខរបស់អ្នកងាយនឹងកើតស្នាមជ្រួញ។ ស្នាមជ្រីវជ្រួញគឺជាធម្មជាតិនៃវ័យចំណាស់ហើយមិនមានហេតុផលអ្វីដែលគួរឱ្យខ្លាចទេ។ ប៉ុន្តែប្រសិនបើអ្នកចង់បន្ថយការឈានទៅរកនៃភាពចាស់នៅលើផ្ទៃមុខរបស់អ្នកនោះគឺមានវិធីជាច្រើនដែលអាចសម្រេចបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការប្រើប្រាស់ឡេការពារកំដៅថ្ងៃ

កាំរស្មីយូវីបណ្តាលឱ្យមានការខូចខាតដល់ស្បែក។ វាត្រូវបានគេដឹងថាបណ្តាលឱ្យស្បែកឆាប់ចាស់ ដែលនាំឱ្យមានស្នាមជ្រីវជ្រួញ ការផ្លាស់ប្តូរវាយនភាពស្បែក សារធាតុពណ៌មិនស្មើគ្នានិងការរលាកស្បែកជាដើម។ ដូច្នេះការប្រើប្រាស់ឡេរការពារកំដៅថ្ងៃមានសារៈប្រយោជន៏ជាខ្លាំងក្នុងការពារសុខភាពស្បែក។

២. កាត់បន្ថយការប្រើប្រាស់ស្ករ

ស្បែកត្រូវបានផ្សំឡើងដោយកូឡាជែនដែលធ្វើឱ្យស្បែករបស់យើងទន់រលោង។ ជាតិស្ករ មានទំនាក់ទំនងគ្នារវាងកូឡាជែនដោយបំបែកកូឡាជែនក្នុងខ្លួនអ្នក ហើយយូរៗទៅអាចធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ។ កាលណាយើងមានជាតិស្ករកាន់តែច្រើនស្បែករបស់យើងក៏ចាប់ផ្តើមទទួលរងកាន់តែខ្លាំងឡើង។

រូបតំណាង
រូបតំណាង

៣. បញ្ឈប់ការជក់បារី

ការជក់បារីគឺមិនល្អសម្រាប់សុខភាពរបស់អ្នកដោយសារហេតុជាផលច្រើន ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាវាអាចធ្វើអោយមុខអ្នកឆាប់ចាស់ជាងវ័យនោះទេ។ ការជក់បារីក៏អាចបណ្តាលឱ្យមានស្នាមជ្រួញដែរ ព្រោះជាតិនីកូទីនចេញពីផ្សែងបារីនាំឱ្យមានការកកស្ទះសរសៃឈាមហើយដូច្នេះនាំឱ្យមានកង្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមដល់ស្បែក ដែលនេះបណ្តាលឱ្យរូបរាងនិងស្នាមជ្រីវជ្រួញអាចវិវត្តបានលឿន។

រូបតំណាង
រូបតំណាង

៤. ការលាងសម្អាតមុខឱ្យបានទៀងទាត់

ការចំណាយពេល ៣ ទៅ ៥ នាទីបន្ថែមទៀតដើម្បីលាងសម្អាតមុខរបស់អ្នកនៅពេលយប់មិនមែនជាការខ្ជះខ្ជាយពេលវេលារបស់អ្នកឡើយ។ នៅពេលដែលអ្នកបន្សល់ទុកគ្រឿងសំអាងនៅលើមុខរបស់អ្នកនៅពេលយប់ ស្បែករបស់អ្នកនឹងស្រូបយកសារជាតិទាំងនោះច្រើន។ ដោយសារគ្រឿងសំអាងភាគច្រើនមានផ្ទុកនូវសារធាតុគីមី វាបង្កឱ្យផ្ទៃមុខរបស់អ្នកទទួលនូវផលអាក្រក់ជាច្រើន។ 

៥. ការផ្លាស់ប្តូរទីតាំងនៃការគេង

ស្នាមជ្រួញខ្លះនៅលើមុខរបស់អ្នកអាចបណ្តាលមកពីទីតាំងដែលអ្នកគេង ដោយវាបណ្តាលមកពីស្បែកមុខរបស់អ្នកប៉ះនឹងខ្នើយក្នុងរបៀបដដែលៗជារៀងរាល់យប់។ យូរៗទៅស្បែករបស់អ្នកចុះខ្សោយនៅកន្លែងខ្លះជាងកន្លែងផ្សេងទៀតហើយក៏កើតជាទម្រង់ស្នាមជ្រួញ។ 

៦. ការប្រើប្រាស់ប្រេងដូង

ប្រេងដូងជាសារធាតុធម្មជាតិ មានន័យថានៅពេលអ្នកលាបវាទៅលើស្បែកវាបានទៅបំពេញចន្លោះប្រហោងនៃស្បែករបស់អ្នកនិងធ្វើអោយស្បែករបស់អ្នកទន់រលោង។ ការប្រើប្រាស់ប្រេងដូងមិនត្រឹមតែធ្វើឱ្យស្បែករលោងប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យស្បែករក្សាសំណើមនិងជាការព្យាបាលដ៏មានប្រសិទ្ធិភាពសម្រាប់ស្បែកស្ងួត។

រូបតំណាង
រូបតំណាង

៧. ជៀសវាងពន្លឺកាំរស្មីស្វាយអ៊ុលត្រា

ពន្លឺកាំរស្មីស្វាយអ៊ុលត្រាគឺជាប្រភពបង្កស្នាមជ្រួញលើផ្ទៃមុខ កដៃនិងដៃរបស់អ្នក។ ហើយនៅពេលដែលកាំរស្មីស្វាយអ៊ុលត្រាមិនអាចត្រូវបានជៀសវាងបានទាំងស្រុង តែមានវិធីដែលអ្នកអាចអនុវត្តបានដើម្បីកាត់បន្ថយកម្រិតពន្លឺដែលអ្នកទទួលបាន។ អ្នកអាចជ្រើសយកឡេរលាបស្បែកការពារកំដៅថ្ងៃ ការស្លៀកសម្លៀកបំពាក់ជិតៗនិងកុំហាលថ្ងៃយូរ។

៨. ការបង្កើនសារធាតុអង់ទីអុកស៊ីដង់របស់អ្នក

 សារធាតុអង់ទីអុកស៊ីដង់ជួយប្រយុទ្ធប្រឆាំងទៅនឹងការខូចខាតនៃស្បែក។ ខណៈពេលដែលអ្នកអាចទិញឡេការពារកម្តៅថ្ងៃឬគ្រីមជ្រីវជ្រួញដែលសំបូរទៅដោយសារធាតុនេះ គឺមានវិធីជាច្រើនផ្សេងទៀតដើម្បីទទួលបានការជំរុញ អង់ទីអុកស៊ីដង់សម្រាប់ស្បែករបស់អ្នកដូចជាការទទួលទានរបបអាហារដែលសំបូរទៅដោយផ្លែប៊ឺរីខៀវ ប៉ោម សណ្តែក ទំពាំងបាយជូរនិងខាត់ណាដោយអាហារទាំងនេះជួយអ្នកឱ្យស្បែកមានសុខភាពល្អពីខាងក្នុងមកខាងក្រៅនិងអាចកាត់បន្ថយសញ្ញានៃភាពចាស់មុនអាយុ៕

Ly PouyKim
kim_lee (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T