រៀបឡើងយន្តហោះហើយ! ខ្សែការពារលេងនៅ Ligue 1 ម្នាក់បានរៀបចំធ្វើដំណើរផ្ទេរមក Liverpool

//s9.kh1.co/ef/ef3e623c03e6fd7477ad7a74ccc4fe367ea6031e.jpg
កីទ្បា

 ០២-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែការពារ Duje Caleta-Car ចង់មកលេងឱ្យ Liverpool តែ Marseille មិនព្រមលែងដៃ

បារាំង៖ ខ្សែការពាររបស់ក្លិបបារាំង Marseille គឺ Duje Caleta-Car ត្រូវបានគេឃើញថាបានធ្វើដំណើរទៅព្រលានយន្តហោះខណៈដែលមានពាក្យចចាមអារ៉ាមផ្ទុះឡើងថារូបគេនឹងធ្វើដំណើរចាកចេញពីបារាំងទៅកាន់ទឹកដីទីក្រុង Liverpool ដើម្បីចូលរួមជាមួយក្លិបម្ចាស់ពាន Premier League រដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Duje Caleta-Car
  ខ្សែការពារ Duje Caleta-Car

ភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp កំពុងត្រូវការខ្សែការពារជាចាំបាច់ ដោយសារតែខ្សែការពារឆ្នើមៗដូចជា Virgil van Dijk,Joe Gomez និង Joel Matip បានរងរបួសជាបន្តបន្ទាប់ ហើយបើយោងតាមការរាយការណ៍ពីសារព័ត៌មាន RMC គឺ Liverpool បានព្រមព្រៀងផ្ទេរយកខ្សែការពារវ័យ២៤ឆ្នាំរូបនេះពីក្លិប Marseille។

  ខ្សែការពារ Duje Caleta-Car
  ខ្សែការពារ Duje Caleta-Car

Caleta-Car បានធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិ Mairgnane ជាមួយមិត្តស្រីរបស់គេដើម្បីឡើងយន្តហោះផ្ទាល់ខ្លួន ប៉ុន្តែប្រភពមួយបានបង្ហើបឲ្យដឹងថាក្លិប Marseille មិនអនុញ្ញាតឲ្យកីឡាករវ័យ២៤ឆ្នាំរូបនេះចាកចេញនោះឡើយព្រោះមិនទាន់អាចរកកីឡាករណាមកជំនួសតំណែងគេបាន ហើយ Caleta-Car ក៏អាក់ខានមិនអាចឡើងយន្តហោះបានដែរ។

ខ្សែការពារ Duje Caleta-Car និងមិត្តស្រី
ខ្សែការពារ Duje Caleta-Car និងមិត្តស្រី

យោងតាមការរាយការណ៍ Marseille បានបដិសេធសំណើជាទឹកប្រាក់ដែល Liverpool គ្រោងនឹងផ្ដល់ឲ្យចំនួន ២៣លានផោន(ស្មើនឹងប្រមាណ៣១.៥លានដុល្លារ)ដើម្បីរារាំងមិនឲ្យការផ្ទេរនេះកើតឡើង។

  ខ្សែការពារ Duje Caleta-Car
  ខ្សែការពារ Duje Caleta-Car

មិត្តស្រីរបស់ Caleta-Car គឺអ្នកនាង Adriana Durdevic ក៏បានបង្ហាញតម្រុយមួយទាក់ទងនឹងការផ្ទេរទៅលេងនៅទឹកដីរបស់ Anfield របស់ខ្សែការពារសញ្ជាតិក្រូអាតរូបនេះដោយបានបង្ហោះវីដេអូបទចម្រៀងចំណងជើងថា All You Need Is Love ដែលច្រៀងដោយក្រុម The Beatles ដែលបទនេះគេនិយាយពីក្លិបហង្សក្រហម Liverpool តែម្ដង៕

  ខ្សែការពារ Duje Caleta-Car
  ខ្សែការពារ Duje Caleta-Car

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T