Neymar ឌឺដង Dortmund វិញក្រោយក្លិបមួយនេះបង្ហោះសារសើចចំអកពេល PSG ចាញ់ក្រុមក្បែរបាតតារាង Lorient

//s9.kh1.co/d8/d8f93d618801cd63ab16db68f4970114e1eeff16.jpg
កីទ្បា

 ០២-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Neymar បានបង្ហោះសារដៀមដាមវាយបកទៅក្លិប Dortmund ក្រោយបរាជ័យទល់នឹង Lorient

បារាំង៖ បើគិតមកទល់ពេលនេះគឺវាមានរយៈពេល១១ខែទៅហើយដែលក្លិបសេដ្ឋីបារាំង Paris Saint-Germain បានយកឈ្នះ ក្លិប Borussia Dortmund ដោយទម្លាក់ក្រុមអាល្លឺម៉ង់មួយនេះចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមកាលពីរដូវកាលមុន ដែលសរុបលទ្ធផលទាំងពីរជើងគឺ PSG ឈ្នះ Dortmund ៣ ទល់នឹង ២ ហើយបន្ទាប់ពីការប្រកួតជើងទី២ចប់ កីឡាកររបស់ PSG ដោយមាន Neymar Jr. នាំមុខថែមទាំងបានឌឺដង ខ្សែប្រយុទ្ធ Erling Haaland ដោយបានរៀបគ្នាអង្គុយបត់ជើងជាជួរនិងលើកដៃតាំងសមាធិដូចស្ទាយ៍នៃការអបអរគ្រាប់បាល់របស់ Haaland នោះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង PSG និង Dortmund
ការប្រកួតរវាង PSG និង Dortmund
កីឡាករ PSG ត្រាប់តាមស្ទាយ៍របស់ Haaland 
កីឡាករ PSG ត្រាប់តាមស្ទាយ៍របស់ Haaland 

ទង្វើរបស់ Neymar បានធ្វើឲ្យក្លិប Borussia Dortmund ក៏ដូចជាអ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំងព្រោះវាចាត់ទុកថាជាកាយវិការសើចចំអកនិងមិនផ្ដល់ការគោរពដល់កីឡាកររបស់ពួកគេ ដែលរហូតមកទល់ពេលនេះហើយក៏ក្លិប Dortmund នៅតែចងចាំមិនភ្លេចដោយបានបង្ហោះសារឌឺដងមួយក្រោយ PSG ចាញ់ ក្លិប Lorient ក្នុងលទ្ធផល ៣ ទល់នឹង ២ បន្ទាប់ពីឃើញថា កីឡាកររបស់ខាងក្រុម Lorient បានយកត្រាប់តាមស្ទាយនៃការឌឺដងរបស់កីឡាករ PSG ចំពោះ Dortmund កាលពីឆ្នាំមុនទៀតផង។

ខ្សែប្រយុទ្ធ Neymar Jr. 
ខ្សែប្រយុទ្ធ Neymar Jr. 

ក្លិប Dortmund បានបង្ហោះសារមួយភ្លាមៗក្នុងគណនីបណ្ដាញសង្គម Twitter ផ្លូវការរបស់ពួកគេដោយមានរូបភាពរបស់កីឡាករក្រុម Lorient អង្គុយតាំងសមាធិ ជាមួយពាក្យមួយប្រយោគថា៖

សារឌឺដងរបស់ Dortmund 
សារឌឺដងរបស់ Dortmund 

អ្វីដែលអ្នកធ្លាប់ប្រព្រឹត្តិ វានឹងវាយបកមកអ្នកវិញ...។

ក្លិប Borussia Dortmund

ស្រាប់តែ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr. បានបង្ហោះសារវាយបកទៅក្លិប Dortmund វិញ អមជាមួយសារមួយថា៖

សារឌឺដងរបស់ Neymar 
សារឌឺដងរបស់ Neymar 

ហ្អេ!អ្នកចាំទេ?

ខ្សែប្រយុទ្ធ Neymar Jr. 

ការពិតទៅដើមហេតុដែលធ្វើឲ្យកីឡាករ PSG គុំគួននឹងខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund គឺកើតឡើងដោយសាររូបភាពក្លែងបន្លំរបស់គណនី Snapchat របស់ Haaland ក្លែងក្លាយមួយដោយបានបង្ហោះរូបភាពគេព្រមជាមួយសារថា៖

រូបភាពក្លែងបន្លំរបស់គណនី Snapchat របស់ Haaland 
រូបភាពក្លែងបន្លំរបស់គណនី Snapchat របស់ Haaland 

នេះជាទឹកដីរបស់ខ្ញុំ មិនមែនអ្នកទេ

ជនអនាមិកក្លែងបន្លំជាខ្សែប្រយុទ្ធ Erling Haaland

ប៉ុន្តែការបង្ហោះនោះមិនមែនចេញពីគណនីពិតប្រាកដរបស់ Haaland នោះទេ។យ៉ាងណាមិញទោះដឹងថាវាមិនមែនជាការពិតក៏កីឡាករ PSG នៅតែចងកំហឹងនឹង Haaland ដោយនិយាយថា ខ្សែប្រយុទ្ធសញ្ជាតិន័រវេសម្នាក់នេះមានចរិតអឿពេកកាល Dortmund យកឈ្នះ PSG ២ ទល់នឹង ១ នៅការប្រកួតជើងទី១។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

Erling Haaland (ពិតប្រាកដ)បានបង្ហោះរូបភាពមួយជាមួយសារថា៖

សាររបស់ Haaland 
សាររបស់ Haaland 

ជ័យជម្នះមួយដ៏រំភើយនិងមិនបាច់ខំប្រឹង

ខ្សែប្រយុទ្ធ Erling Haaland

ឃើញដូច្នេះនៅការប្រកួតជើងទី២ក្រោយស៊ុតបញ្ចូលទីរួចមក Neymar បានប្រើស្ទាយ៍តាំងសមាធិរបៀបឌឺដងដាក់ Haaland និងបានបង្ហោះរូបភាពនោះក្នុង Instagram ភ្ជាប់ជាមួយពាក្យថា៖

សាររបស់ Neymar Jr. 
សាររបស់ Neymar Jr. 

ប៉ារីសជាទឹកដីរបស់ពួកយើង មិនមែនរបស់អ្នកទេ។

ខ្សែប្រយុទ្ធ Neymar Jr. 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T