Neville ថា Man UTD គ្មានគីឡូប្រជែងជាមួយ Liverpool និង Man City ព្រោះខ្វះរបស់សំខាន់មួយនេះ

//s9.kh1.co/60/60541ae1575229b8061deb84187b9949b606ae27.jpg
កីទ្បា

 ០២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Neville ថា Man UTD នៅខ្វះស្មារតីនិងទឹកចិត្តក្នុងនាមជាជើងឯក

អង់គ្លេស៖ លោក Gary Neville ដែលជាអតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United បាននិយាយម្ដងហើយម្ដងទៀតថាអតីតក្លិបរបស់លោកនៅតែមិនអាចប្រជែងយកពាន Premier League ជាមួយក្លិបយក្សពីរទៀតគឺ ហង្សក្រហម Liverpool និង មេឃខៀវ Manchester City បានទេព្រោះ Man UTD នៅខ្វះរបស់សំខាន់មួយគឺ "ស្មារតីនិងទឹកចិត្តក្នុងនាមជាជើងឯក"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United 
កីឡាករ Manchester United 

បើទោះបីជានៅដើមរដូវកាល Man UTD ធ្វើមិនសូវបានល្អក៏ក្លិបមួយនេះខំវារឡើងលើតារាង Premier League ម្ដងបន្តិចៗដោយបានយកឈ្នះក្រុម Burnley និងបន្តទម្លាក់ក្លិបគីឡូធ្ងន់ Liverpool ចេញពីពាន FA Cup ទៀតហើយបន្ទាប់មកក៏បន្តឈ្នះ Fulham ប៉ុន្តែកាលពីថ្មីៗទៅនេះ ក្រុមទាំងមូលហាក់បីដូចជាកំពុងដើរថយក្រោយវិញព្រោះ Man UTD បានចាញ់ក្រុមបាតតារាង Sheffield United កាលពីសប្តាហ៍មុន ហើយក៏បន្តលេងស្មើ ០-០ ជាមួយក្លិបកាំភ្លើងធំ Arsenal ទៀតទើបលោក Gary Neville គិតថាកីឡាកររបស់ក្លិបមិនទាន់មានទឹកចិត្តជាអ្នកប្រជែងយកពាននៅឡើយទេ។

កីឡាករ Manchester United 
កីឡាករ Manchester United 

លោកបានថ្លែងប្រាប់ Sky Sports តាមរយ: Podcast ថា៖

ខ្ញុំគិតថាការប្រកួតទាំងបីចុងក្រោយនេះពិតជាគួរឲ្យខកចិត្តណាស់ Man UTD ប៉ះនឹង Liverpool,Sheffield Unitedនិង Arsenal...ហើយក្លិបក៏រកបានតែ២ពិន្ទុប៉ុណ្ណោះ។ខ្ញុំបានចូលរួមស្តាប់លោក Roy Keane និង Jamie Redknapp និយាយរឿងការប្រកួតរបស់ Man UTD ទល់នឹង Liverpool និង Arsenal ដែរកាលពីយប់មិញ តែខ្ញុំនៅតែគិតថាពួកគេ(Manchester United) នៅតែមិនទាន់រីកចម្រើនគ្រប់គ្រាន់ កីឡាកររបស់ក្លិបមិនទាន់មានស្មារតីក្នុងនាមជាអ្នកឈ្នះនោះឡើយ វាពិបាកណាស់ដែលពួកគេត្រូវគិតថាគ្រូបង្វឹក(Ole Gunnar Solskjaer)នឹងត្រូវបណ្ដេញចេញកាលពីប្រាំបីសប្តាហ៍មុនក្រោយចាញ់ RB Leipzig និងធ្លាក់ចេញពីពាន Champions League ហើយសុខៗក្រុមទាំងមូលស្រាប់តែធ្វើបានល្អប្រាំបីសប្តាហ៍ក្រោយមក ដែលខ្ញុំគិតថាពួកគេមិនទាន់មានស្មារតីសមស្របនឹងការប្រជែងយកពាននេះនោះទេ វាផ្លាស់ប្ដូរលឿនពេកហើយ។ ពួកគេមិនដូច Liverpool ទេ ពួកគេមិនទាន់បានឈ្នះពានជាមួយកីឡាករសព្វថ្ងៃនោះឡើយ ពួកគេក៏មិនដូច Manchester City ដែរ ពួកគេមិនទាន់មានបទពិសោធន៍ក្នុងរឿងនេះទេ។

លោក Gary Neville
លោក Gary Neville
លោក Gary Neville

លោក Neville បានបន្តទៀតថា៖

ខ្ញុំមិនបានភ្ញាក់ផ្អើលទេបើសិនពួកគេស្រវាយកពាននោះមិនបាន ព្រោះពួកយើងគិតថាពួកគេធ្វើមិនបានទេ តែវាគួរឲ្យខកចិត្តណាស់ដែលពួកគេនៅលេងមិនទាន់ដល់កម្រិតកំពូល ប៉ុន្តែខ្ញុំបានធ្វើចិត្តទទួលយកហើយ ក្នុងនាមជាអ្នកគាំទ្រម្នាក់ ខ្ញុំចង់ឲ្យ Man UTD លេងឲ្យដល់កម្រិត Liverpool និង Man City បើសិនអ្នកប្រាប់ខ្ញុំថាពីរបីខែទៀត Man UTD នឹងលេងល្អដូច Liverpool និង City ខ្ញុំមុខជាសប្បាយចិត្តណាស់ព្រោះវាជាការបោះជំហានដ៏ធំមួយរបស់ក្រុម។

លោក Gary Neville 
កីឡាករ Manchester United 
កីឡាករ Manchester United 
កីឡាករ Manchester City ឈ្នះពាន Premier League  
កីឡាករ Manchester City ឈ្នះពាន Premier League  
កីឡាករ  Liverpool  ឈ្នះពាន Premier League  
កីឡាករ  Liverpool  ឈ្នះពាន Premier League  

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T