ឆ្នាំ២០២១អ្វីៗក៏ប្លែក! ខ្លាចាស់ទាំង២ដួង ចេញបទរ៉េបសេរ៊ីថ្មី យ៉ាងកក្រើកអស់ហ្វេនៗ (មានវីដេអូ)

//s9.kh1.co/80/8085b8210ae0728023f8116c526a010221854911.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនមែនលំៗទេណា! លោក ព្រាប សុវត្ថិនិង លោក ខេមរៈ សិរីមន្ត បានចេញបទរ៉េប ក្នុងដើមឆ្នាំ២០២១នេះ ធ្វើមានប្លែកអារម្មណ៍បងប្អូនអ្នកគាំទ្រផងដែរ។

ភ្នំពេញ៖ កាលពីពេលប៉ុន្មានថ្ងៃនេះ ឃើញថាតារាចម្រៀង ជើងចាស់វស្សាប្រចាំប្រទេសកម្ពុជាទាំងពីរ គឺលោក ព្រាប សុវត្ថិនិង លោក ខេមរៈ សិរីមន្ត បានចេញបទតាមរបៀបស្ទីលថ្មីតាមការរ៉េបវិញម្តង ដែលកន្លងមកធ្លាប់ឃើញតារាទាំងពីរនេះច្រៀងបទមនោសញ្ចេតនាតែប៉ុណ្ណោះ ដែលនេះពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សង្កេតឃើញថា កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ត បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «ហួសសម័យ» បន្ទាប់រំលងបានប៉ុន្មានថ្ងៃមក ឈានចូលព្រឹកនេះ ព្រាប សុវត្ថិ បានចេញបទថ្មីដែរ ដែលមានចំណងជើងថា «Gang Gang» ផងដែរ ដែលបទទាំងពីរនេះ សុទ្ធសឹងជាបទរ៉េបដូចគ្នានិង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមិនខុសគ្នានោះឡើយ។

ចំពោះទស្សនិកជនវិញ ក៏បាននាំគ្នា សរសើរដល់តារាទាំងពីរដួង ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ហើបសំនៀង បានគ្រប់ទម្រង់ មិនថាច្រៀងយឺតឬ លឿននិង រ៉េបទៀតផង៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
បទចម្រៀង«ហួសសម័យ»
បទចម្រៀង«ហួសសម័យ»
បទចម្រៀង«Gang Gang»
បទចម្រៀង«Gang Gang»
ព្រាប សុវត្ថិខេមរៈ​ សិរីមន្ត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T