ស្លូតពេកគេជាន់ហើយ! Solskjaer ប្រាប់កូនក្រុមឲ្យចេះពើងទ្រូងដាក់អាជ្ញាកណ្ដាលផង

//s9.kh1.co/4b/4b9741f38fb5d47e02f31e233ed1b0e278baabd1.jpg
កីទ្បា

 ០២-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Solskjaer ថាមកពី Man UTD ស្លូតពេកបានអាជ្ញាកណ្ដាលបង្កកំហុសផុយៗបែបនេះ

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer ចង់ឲ្យកីឡាករក្នុងក្រុមបិសាចក្រហម Manchester United ឈប់ធ្វើចរិតស្លូតបូតនិងគួរតែចេះដាក់សម្ពាធទៅលើអាជ្ញាកណ្ដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Ole Gunnar Solskjaer 
  លោកគ្រូបង្វឹក Ole Gunnar Solskjaer 

លោកគ្រូបាននិយាយបែបនេះបន្ទាប់ពីទទួលបានរបាយការណ៍ពីក្រុមអាជ្ញាកណ្ដាលថាពួកគេបានបង្កើតកំហុសក្នុងការប្រកួតរវាងMan UTD ទល់នឹង Sheffield United ដែលបិសាចចាញ់ក្រុមបាតតារាងនេះ ២ ទល់នឹង ១ ទើបលោកគ្រូចង់ឲ្យកូនក្រុមចេះតវ៉ានិងធ្វើចរិតកោងកាចខ្លះ។

កីឡាករ Man UTD 
កីឡាករ Man UTD 

លោកគ្រូ Solskjaer បាននិយាយថា៖

ខ្ញុំបានទទួលរបាយការណ៍ពីខាងអាជ្ញាកណ្ដាលថាពួកគេសម្រេចចិត្តខុសចំនួនពីរដងក្នុងការប្រកួត(ទល់នឹង Sheffield United) ពួកគេបានទទួលស្គាល់ថាគ្រាប់បាល់នោះមិនគួរបានទៅខាង Sheffield ទេ ហើយគ្រាប់បាល់របស់ពួកយើង(ដែល Anthony Martial ស៊ុតចូល)គួរតែបានមកខាងយើង នេះជារឿងមួយដែលធ្វើឲ្យពួកយើងផ្លាស់ប្ដូរខ្លាំងណាស់។ខ្ញុំគិតថាមកពីពួកយើងស្រួលពេកនិងស្លូតពេក អ៊ីចឹងហើយខ្ញុំថាកីឡាករក្នុងក្រុមយើងគួរតែចេះតវ៉ាខ្លះ។ ប្រហែលពួកយើងគួរតែឈរតវ៉ានៅលើទីលានឲ្យយូរជាងនោះដើម្បីឲ្យអាជ្ញាកណ្ដាលទៅមើល VAR មុនពេលការប្រកួតចាប់ផ្ដើមម្ដងទៀត។ នេះជារឿងដែលពួកយើងត្រូវរៀនសូត្រ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
  លោកគ្រូបង្វឹក Ole Gunnar Solskjaer 
  លោកគ្រូបង្វឹក Ole Gunnar Solskjaer 

គួរបញ្ជាក់ផងដែរថា Sheffield រកបាន១គ្រាប់ដោយកីឡាករ Kean Bryan ដោយហក់តែត នៅនាទីទី២៣ប៉ុន្តែកំឡុងពេលនោះ កីឡាករ Billy Sharp បានរត់មករុញ អ្នកចាំទី David De Gea រារាំងមិនឲ្យចាប់បាល់។

សកម្មភាព De Gea ត្រូវរំខាន
សកម្មភាព De Gea ត្រូវរំខាន

អាជ្ញាកណ្ដាលទាំងពីរគឺលោក Peter Bankes និង David Coote ដែលទទួលបន្ទុកខាងមើល VAR បានអនុញ្ញាតឲ្យគ្រាប់បាល់នោះទៅខាងSheffield។

លោកអាជ្ញាកណ្ដាលPeter Bankes
លោកអាជ្ញាកណ្ដាលPeter Bankes
លោកអាជ្ញាកណ្ដាល David Coote
លោកអាជ្ញាកណ្ដាល David Coote

ពាក់ព័ន្ធនឹងរឿងនេះដដែល លោកគ្រូ Solskjaer បានថ្លែងថា៖

នៅពេលណាដែលក្រុមមានអារម្មណ៍ថាពួកគេត្រូវមើលរំលង នឹងមានអ្នកចេញមុខប្រកែកមិនខាន មានរឿងជាច្រើនដែលចង់និយាយពាក់ព័ន្ធនឹងកំហុសដែលពួកគេ (អាជ្ញាកណ្ដាល) ធ្វើមកលើយើងតែវាមិនបានជួយអីពួកយើងនៅពេលនេះឡើយ ពួកយើងត្រូវបន្តដំណើរទៅមុខទៀត។

លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ពេលនេះ Manchester United ឈរនៅលេខរៀងទី២ក្នុងតារាងPremier League ដោយមាន ៤១ពិន្ទុក្នុងដៃ ចាញ់ក្រុមកំពូលតារាង Man City ចំនួន៣ពិន្ទុ ហើយប្រកួតបន្ទាប់គឺ បិសាចក្រហម ត្រូវជួបជាមួយ Southampton នៅថ្ងៃស្អែកវេលាម៉ោង៣:១៥នាទី(ម៉ោងនៅកម្ពុជា)៕

កីឡាករ Man UTD 
កីឡាករ Man UTD 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T