រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងស្ថានភាព ស្រវឹងបានជិះម៉ូតូស្កុបពី ១គ្រឿង ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉កម៉ូតូពេញទំហឹង បណ្តាលឱ្យរងរបួសបែកមាត់  ហើយម៉ូតូខូចខាតទាំងស្រុង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០០ និង២៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ មិថុនា ២០១៣ ។

ក្រោយកើតហេតុម្ចាស់ម៉ូតូស្កុបពីខាងលើបាន ស្ទុះទៅដកសោរ៉ឺម៉កម៉ូតូ បង្កឱ្យមានការឈ្លោះប្រកែកគ្នា ទើបសមត្ថកិច្ចចុះអន្តរាគមន៍ដក ហូតម៉ូតូទាំងពីរទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឱ្យភាគីទាំងពីរចូលមកដោះស្រាយ ៕



បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]