រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង០០ និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ មិថុនា ២០១៣ នៅចំណុចផ្លូវ១៨២ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទល់មុខភោជនីយ៍ដ្ឋានទីក្រុងបៃតង បណ្តាលឱ្យរងរបួសធ្ងន់ ៣នាក់ និងស្រាលម្នាក់ ។

តាមប្រភពបានឱ្យដឹងថា គេបានឃើញម៉ូតូស្មាស់ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-8926 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចលើផ្លូវ១៨២ ក្នុងល្បឿនលឿន ស្រាប់តែមកដល់ផ្លូវបែកជាបួនក៏បានបុក យ៉ាងពេញទំហឹងជាមួយម៉ូតូ ស្មាស់ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-5855 មានគ្នា ៣នាក់ ធ្វើដំណើរពីត្បូងទៅជើងលើផ្លូវ២៦១ ក្នុងល្បឿនលឿនដូចគ្នា  ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុក ។





បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]