បុរសជនជាតិចិនម្នាក់ ប្រែក្លាយទៅជាកាចសាហាវ ដូចមនុស្សឆ្កួត ហើយបានកាប់ឪពុកក្មេកខ្លួនឯង  រងរបួសធ្ងន់ បន្ទាប់មកក៏អារកខ្លួនឯងតែម្តង។

យោងតាមប្រភព័ពត៌មាន របស់ប្រទេសចិន បានឲ្យដឹងថា ហេតុការណ៏មួយនេះ បានកើតឡើងនៅក្នុងផ្សារត្រីមួយកន្លែង មានឈ្មោះថា Long Gang ស្ថិតក្នុងទីក្រុង Shenzhen ប្រទេសចិន។ ប្រភពដដែរបានបន្តទៀតថា ជនបង្កហេតុ មានឈ្មោះថា Liu បានយកកាំបិតប៉័ងតោ កាប់ឪពុកក្មេករបស់ខ្លួន រងរបួសធ្ងន់ បន្ទាប់ពីមានជម្លោះមួយកើតឡើង នៅក្នុងផ្សារត្រីនោះ ហើយមានស្រ្តីម្នាក់បានជួយឃាត់ដែរ ប៉ុន្តែបុរសរូបនោះមិនឈប់ រួចក៏បានអារកខ្លួនឯងតែម្តង ប៉ុន្តែមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះទេ។

បើតាមសម្តីរបស់ប្រពន្ធជនបង្កហេតុ បានប្រាប់ឲ្យដឹងថា នាងបានរៀបការជាមួយគាត់ អស់រយៈពេល ២ឆ្នាំមកហើយ និងមានកូនប្រុស ២នាក់ថែមទៀត ហើយនៅក្នុងគ្រួសារមួយនេះ តែងតែកើតមានជម្លោះជារឿយៗ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលប្តីរបស់គាត់ធ្វើឲ្យខ្លួនគាត់រងរបួសបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



ឪពុកក្មេកជនបង្កហេតុ

ជនបង្កហេតុ

ប្រពន្ធជនបង្កហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]