តារាម៉ូដែលរថយន្តស្រីម្នាក់ បានបង្ហាញក្បាច់រាំ ដោយមិនបានត្រៀមទុកមុន នៅក្នុងកម្មវិធីបង្ហាញរថយន្តមួយ ដែលមានសភាពស្ងប់ស្ងាត់ ធ្វើឲ្យគេផ្ទុះសំណើចយ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រីម្នាក់ បានបង្ហាញក្បាច់រាំ ដ៏គួរឲ្យអស់សំណើចមួយ នៅក្នុងកម្មវិធីបង្ហាញរថយន្ត “Hyundai Auto Show” ធ្វើឲ្យហ្វូងមនុស្ស ដែលកំពុងតែមើលនាង ផ្ទុះសំណើចយ៉ាងខ្លាំង។ ដូចគ្នានេះដែរ ខណៈពេលដែលកម្មវិធី កំពុងតែដំណើរការ តារាម៉ូដែលស្រីរូបនេះ បានធ្វើការដើរម៉ូតតាមស្ទីល “Catwalk” មកដល់កន្លែងតាំងរថយន្ត ហើយក៏បានបង្ហាញក្បាច់រាំនោះ រួចដើរក្រឡឹងរថយន្ត និងបង្ហាញក្បាច់រាំដដែរ រួចក៏ដើរចូលទៅក្នុងវិញបាត់ទៅ។

បើតាមសម្តីរបស់តារាម៉ូដែលស្រីរូបនោះ បានប្រាប់ឲ្យដឹងថា ការបង្ហាញក្បាច់រាំមួយនេះ គឺនាងមិនបានត្រៀមខ្លួនទុកមុននោះទេ ប៉ុន្តែក្បាច់រាំមួយនេះ គឺជាក្បាច់រាំប្រចាំត្រកូលរបស់នាង៕

សូមទស្សនាក្បាច់រាំ របស់តារាម៉ូដែលស្រីនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះក្បាច់រាំមួយនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]