យោងតាមប្រភពព័ត៌មាន អេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា បុរស អារ៉ាបី សាអូឌីត ម្នាក់ ត្រូវបានចាប់ខ្លួន ព្រោះតែរូបគេ បានបោកបញ្ឆោត គូដណ្តឹង អោយមកកាន់ ផ្ទះរបស់ខ្លួន រួច ចាប់រំលោភនាង ដោយហេតុតែ សង្ស័យថានាង បានក្បត់ចិត្ត របស់ខ្លួន ហើយលើសពីនេះ ជនល្មើស ថែមទាំងថតរូបភាព និង វីដេអូ សំរាប់ធ្វើការគំរាម ទៀតផង។

យ៉ាងណាមិញ ដោយហេតុតែខ្លាច បែកធ្លាយរឿងអាស្រូវនេះ នារីរងគ្រោះ បានបង្ខំចិត្ត ព្រមធ្វើតាម ជនល្មើសដែលជាគូដណ្តឹងរូបនេះ ដោយពេលណា ដែលជនល្មើស ហៅរូបនាង អោយមករកខ្លួន នាងត្រូវបង្ខំចិត្ត ត្រូវតែទៅ មិនអាចប្រកែកបានឡើយ។ ទោះជាយ៉ាងណា ក្រោយមក នាងបានសំរេចចិត្ត រកជំនួយពីប៉ូលីស អោយជួយដល់នាង ក្នុងរឿងនេះ។

បន្ទាប់ពីបានដឹងរឿងនេះហើយ ប៉ូលីសបានទៅជាមួយ នារីរងគ្រោះ ទៅកាន់ផ្ទះរបស់ជនល្មើស ក្រោយពីរូបនាង ត្រូវបានជនល្មើស ទូរស័ព្ទ អោយទៅផ្ទះរបស់គេ សារជាថ្មី។ បន្ទាប់ពីធ្វើការចាប់ខ្លួន ប៉ូលីស បានរកឃើញ ភស្តុតាងនៅក្នុងទូរស័ព្ទ របស់ជនល្មើស ថាពិតជាដូចអ្វី ដែលនារីរងគ្រោះ បានប្រាប់ដល់ប៉ូលីស ពិតប្រាកដមែន។ ក្នុងនោះផងដែរ នារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនល្មើស មិនត្រឹមតែរំលោភនាងនោះទេ ថែមទាំង វាយធ្វើបាប និង ធ្វើទារុណកម្ម លើរូបនាង ទៀតផង។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]