ចង់​ស្គម? អត្ថ​​ប្រយោជន៍​​​​​សំខាន់​​​ៗ ​៧​ យ៉ាងពីពោត​​​បារាំង​ ដែល​​​អ្នក​​មិន​គួរ​មើល​រំ​លង​​

//s9.kh1.co/f2/f297df325b0d9bc4170ae086a6d58cf6b3ce4d8e.jpg
យល់ដឹង

 ០១-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពោតបារាំងជាប្រភេទបន្លែដែលមានរសជាតិឆ្ងាញ់ងាយស្រួលក្នុងការចម្អិន និងបរិភោគ ដែលប្រជាជនពេញ​និយម​បរិភោគ​ជាច្រើន

ពោតបារាំងជាប្រភេទបន្លែដែលមានរសជាតិឆ្ងាញ់ងាយស្រួលក្នុងការចម្អិន និងបរិភោគ ដែលប្រជាជនពេញ​និយម​បរិភោគ​ជាច្រើន។ មិនតែប៉ុណ្ណោះ វាក៏មានគុណសម្បត្តិជាច្រើនចំពោះសុខភាព ដែលយើងមិនគួរមើលរំលង។ វាសំបូរទៅ​ដោយជាតិម៉ាញ៉េស្យូម ជាតិសរសៃ អង់ទីអុកស៊ីដង់ វីតាមីន C និងវីតាមីន K1 ដែលផ្តល់អត្ថប្រយោជន៍ដល់​ស្ត្រីមាន​ផ្ទៃពោះ សុខភាពបេះដូងនិងការគ្រប់គ្រងជាតិស្ករក្នុងឈាមជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជួយបង្ការជំងឺទឹកនោមផ្អែម

ពោតបារាំងសម្បូរជាតិសរសៃច្រើន ដែលធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព។ តាមការស្រាវជ្រាវបាន​បង្ហាញ​ទៀត​ថា ពោតបារាំងក៏អាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលធ្វើអោយរុក្ខជាតិមួយប្រភេទនេះ​ជាប្រភេទ​អាហារ​ដ៏ល្អចំពោះអ្នកជម្ងឺទឹកនោមផ្អែម។

២. អាចជួយបញ្ចុះបរិមាណកូឡេស្តេរ៉ុល

ការបរិភោគពោតបារាំងអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម ដែលអាចការពារអ្នកបរិភោគពីជំងឺ​ដូចជាជំងឺ​លើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាដើម ដែលកើតចេញពីការលើសបរិមាណ​កូឡេស្តេរ៉ុល។

៣. វាល្អសម្រាប់ការរំលាយអាហារ

ជាតិសរសៃនៃពោតបារាំង គឺជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃនេះបន្ថែមបរិមាណយ៉ាងច្រើនដល់អាហារ និងជួយធ្វើអោយពោះវៀនមានចលនារលូន។ នេះជួយការ​បន្ទោរបង់​អោយបានទៀងទាត់ និងកាត់បន្ថយបញ្ហាក្រពះពោះវៀនដូចជាការហើមពោះ ចុកចង្អោរនិងការទល់លាមក​ជាដើម។ មិនត្រឹមតែជួយធ្វើឱ្យទំងន់របស់អ្នកថយចុះប៉ុណ្ណោះទេ តែថែមទាំងធ្វើអោយអ្នកមានសុខភាពល្អថែម​ទៀត​ផង​។

៤. ប្រយោជន៍នៃសារធាតុចិញ្ចឹមផ្សេងៗ

វីតាមីនឬសារធាតុចិញ្ចឹមមួយចំនួនធំក្នុងរុក្ខជាតិនេះមានមុខងារជាច្រើនក្នុងការការពារ និងអភិវឌ្ឍរាងកាយមនុស្ស។ វីតាមីន K និងវីតាមីន B9 ត្រូវបានគេទទួលស្គាល់ថាអាចការពារជំងឺពុកឆ្អឹង និងធ្វើអោយឆ្អឹងកាន់តែរឹងមាំ។ វីតាមីន C ជួយដល់ការលូតលាស់និងកើតឡើងវិញនៃកោសិកាស្បែក និងកូឡាជែនដែលជួយឱ្យស្បែកមើលទៅរលោងក្មេង​ជាង​វ័យ និងមានសុខភាពល្អ។ សារធាតុចិញ្ចឹមរបស់ពោតបារាំងដូចជាវីតាមីន C និង A គឺអាចការកាត់បន្ថយហានិភ័យ​នៃ​ជំងឺ​ភ្នែកឡើងបាយ និងការចុះខ្សោយនៃភ្នែក។

៥. ទប់ស្កាត់ជំងឺមហារីក

វាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលផ្តល់ជំនួយទៅដល់កោសិកាក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចនាំ​ឱ្យមានជំងឺមហារីក។

៦. ជួយដល់ប្រព័ន្ធភាពស៊ាំ

វាមានផ្ទុកជាតិសរសៃដែលមានចិញ្ចឹមបាក់តេរីល្អៗ ដែលត្រូវការនៅក្នុងពោះវៀនដែលបង្កើតភាពស៊ាំរបស់​យើង​ប្រឆាំង​​នឹង​វីរុស និងការឆ្លងបាក់តេរីផ្សេងៗ។

៧. ជំរុញអោយម្តាយ និងទារកមានសុខភាពល្អ

វីតាមីនគឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលសារធាតុនេះជួយបន្ថយហានិភ័យនៃការខូចបំពង់​សរសៃ​ប្រសាទដែលប៉ះពាល់ដល់ខួរក្បាលនិងឆ្អឹងខ្នងរបស់ទារកដែលកំពុងវិវត្ត។ ដូចនេះការបរិភោគពោត​បារាំង​អំឡុង​​ពេល​មានផ្ទៃពោះ​គឺល្អចំពោះម្តាយផងនិងទារកក្នុងផ្ទៃផង៕

Ly PouyKim
kim_lee (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T