សិស្សប្រុសម្នាក់ ត្រូវបានក្រុមសន្តិសុខសាលាឃាត់ខ្លួន បន្ទាប់ពីសិស្សប្រុសរូបនោះ លួចថតសិស្សស្រីនៅក្នុងបន្ទប់ទឹក ក្នុងវិទ្យាស្ថានមួយ មានឈ្មោះថា Temasek Polyechnic ស្ថិតក្នុងប្រទេសសឹង្ហបុរី។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅក្នុងវិទ្យាស្ថាន Temasek Polyechnic ស្ថិតក្នុងប្រទេសសឹង្ហបុរី។ ប្រភពដដែរបានបន្តទៀតថា សិស្សប្រុសកំហូចម្នាក់នោះ បានក្លែងខ្លួនជាស្រី ដោយពាក់សក់ក្លែងក្លាយ រួចបន្លំចូលទៅក្នុងបន្ទប់ទឹកស្រី ប៉ុន្តែត្រូវបានគេសង្ស័យ រួចក៏ឃាត់ខ្លួនសិស្សប្រុសនោះតែម្តង។

ជាមួយគ្នានេះដែរ មូលហេតុដែលសិស្សបុ្រសនោះ ត្រូវគេសង្ស័យ និងឃាត់ខ្លួន ក៏ដោយសារតែរូបគេ បានពាក់ត្រឹមតែសក់ក្លែងក្លាយប៉ុណ្ណោះ និងមិនបានស្លៀកពាក់ជាស្រីឡើយ ដូច្នេះហើយទើបបានជា គេងាយសង្ស័យ។

ទោះបីជាយ៉ាងនេះក៏ដោយ សិស្សប្រុសកំហូចនោះ បានចូលទៅក្នុងបន្ទប់ទឹកស្រី និងបានថតរូបខ្លះៗផងដែរ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]