ភ្នំពេញ ៖ ដោយមានពាក្យបណ្តឹង ពីលោក សូរ ឃុន រដ្ឋមន្ត្រីក្រសួង ទូរគមនាគមន៌ លោកស្រី ស៊ឺ សុវណ្ណី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ចែម សង្វា អគ្គាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងមានកិច្ចសហការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាល ពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣ សមត្ថកិច្ច បានចុះ បង្ក្រាបនិងឃាត់ខ្លួន ជនជាតិចិនបាន ចំនួន២៤នាក់ និងខ្មែរ ៣ នាក់ ។

សមត្ថកិច្ចបានថ្លែងថា ពាក់ព័ន្ធ  និងបង្រ្កាបករណីលួចបណ្ដាញប្រព័ន្ធទូរស័ព្ទ ពីសំណាក់ក្រុមជនជាតិចិន ដើម្បី ធ្វើសកម្មភាពគំរាមជំរិតទារប្រាក់ក្រៅ ប្រទេស ត្រូវបានធ្វើឡើងនៅចំណុច ផ្ទះវីឡាលេខ៩A ផ្លូវលេខ៥០៤ ក្រុមទី៧ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន ។

ក្រុមជន សង្ស័យ ជនជាតិចិននោះមានសរុបចំនួន២៤នាក់ ក្នុងនោះមាន ជនជាតិចិនដីគោក១១នាក់ ស្រី៤នាក់ ជនជាតិតៃវ៉ាន់១៣នាក់ មានស្រីម្នាក់ ព្រមទាំងខ្មែរ៣នាក់ ក្នុងនោះស្ដ្រី២នាក់ ជាចុងភៅ និងប្រុសម្នាក់ជាអ្នកបើក រថយន្ដឱ្យជនសង្ស័យ នេះបើយោងតាមសមត្ថកិច្ចប្រាប់ឱ្យដឹង ។








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]