រាជធានីភ្នំពេញ ៖ ជួបជាមួយអតីតតារាចម្រៀងពៅ បញ្ញាពេជ្រ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១ មិថុនា នេះថា ជំងឺរបស់នាងកំពុងតែវិវដ្ត ទៅរកស្ថានភាពធ្ងន់ធ្ងរណាស់ ដែលធ្វើឱ្យនាងមានការឈឺចុកចាប់ ពេញរាងកាយទាំងអស់ ហើយនាងមិនអាចទ្រាំបាននោះទេ ។ ចំណែកឯការព្យាបាល ដោយការប្រើថ្នាំកាលពីមុន គឺលែងមានប្រសិទ្ធភាពទៀតហើយ ចាំបាច់ត្រូវប្តូរថ្នាំ តែថ្លៃថ្នាំក៏មានតម្លៃខ្ពស់ៗ ហើយនាងគ្មានលទ្ធភាព រកប្រាក់ព្យាបាលបន្ត ដូច្នេះនាងក៏សម្រេចចិត្ត បញ្ចេញវីដេអូពីកន្លែងព្យាបាល ដើម្បីសុំជំនួយពីសប្បុរសជន និងអ្នកសិល្បៈនានា ដែលចង់ជួយដោយក្តីអនុគ្រោះ ។

គួរបញ្ជាក់ថា អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលកន្លងមកកោះសន្តិភាពបានប្រាប់ថា នាងកំពុងតែចាប់ផ្តើមហាត់ច្រៀងឡើងវិញ និងត្រៀមចេញមុខជាថ្មីម្តងទៀតនៅក្នុងវិស័យសិល្បៈនោះ ខណៈនេះជំងឺរបស់នាងបានធ្វើទុក្ខយ៉ាងខ្លាំង រហូតដល់ទ្រាំមិនបាន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេមា កាលពីម៉ោង៩យប់ថ្ងៃទី៣០ ឧសភា ២០១៣ កន្លងមក ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]