ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់បុរសរូបនេះ យកភ្លើងទៅដុតផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យឆេះផ្ទះ១ខ្នង តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏នាំគ្នាវាយកញ្ចក់អង្អួច និងទ្វារ ទំលុះចូលដើម្បីបាញ់ទឹកពន្លត់ នៅវេលាម៉ោង១១ ថ្ងៃត្រង់ថ្ងៃទី១ មិថុនា ២០១៣ នេះ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រីឯជនបង្កត្រូវបានឃាត់ខ្លួនបានភ្លាមដែរ។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះសូ សៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាលយន់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ហើយរៀងរាល់ថ្ងៃសីល បុរសរូបនេះតែងតែធ្វើទុក្ខនៅមិនសុខក៏យកភ្លើងដុតផ្ទះរបស់គេតែម្តង ។ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កដើម្បីធ្វើការស្រាវជ្រាវបន្ត ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]