រាជធានីភ្នំពេញ ៖ បុរស​២​នាក់​និង​ក្មេង​ប្រុស​​ម្នាក់​បាន​រង​របួសស្រាល​ក្នុង​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​តាម​ប​ណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មា​នជ័យ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ មេសា ២០១២ ដោយសារ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​។

បុរស​រង​គ្រោះ​ឈ្មោះ​សា​រ៉ែ​ន ដា​ អាយុ​២៣​ឆ្នាំ​ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ទួល​ក្រសាំង ឃុំរ​កា​ខ្ពស់ ស្រុក​ស្អាង ខេត្ដកណ្ដាល ​រង​របួស​ត្រូវ​ជើង​និង​មុខ ​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គាត់បាន​ជិះ​ម៉ូតូ​ឌ្រីម​​សេ​១២៥​ ពណ៌​ខ្មៅ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ពី​ជើងទៅ​ត្បូង។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​​បុក​ចំហៀងម៉ូតូ​វី​វ៉ា​ដែល​ បើកបរ​ដោយ​បុរស​ម្នាក់ ប​ញ្ច្រា​សទិស​គ្នា​បណ្តាល​​ឱ្យ​ម៉ូតូ​ទាំង​២​ដួល​ប្រាវ​ទៅ​នឹង​ទ្រូងផ្លូវ​ ​រង​របួស​តែ​ម្ដង ។ ​

ក្រោយ​ពី​គ្រោះថ្នាក់​ម៉ូតូ​វី​វ៉ា និង​ម៉ូតូ​​ឌ្រីម​សេ​១២៥​ ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​មាន​ជ័យ​យក​ទៅ​រក្សា​ទុក ​ដើ​ម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]