លោក សុខ ជំនោរ៖ «បច្ចុប្បន្ន បទ​​សរសេរ​​​ខុស ប្រើ​​ភាសា​​​និយាយ​​​មក​​​សរ​សេរ​ ​តើ​អ្នក​ណា​អ្នក​​ចេញ​​មុខ​​​ទទួល​ខុស​ត្រូវ?​» ​

//s9.kh1.co/88/88d6c634ab5825fa46e83aac41d38f1806212626.jpg
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កវីនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះលោក សុខ ជំនោរ នៅតែកំពុងបម្រើអារម្មណ៍អ្នកគាំទ្ររបស់លោកលើវិស័យសិល្បៈ​ជាច្រើន​ទម្រង់ ជាពិសេសគឺវិស័យចម្រៀងតែម្តង។

កវីនិពន្ធទំនុកច្រៀងដ៏ល្បីឈ្មោះលោក សុខ ជំនោរ នៅតែកំពុងបម្រើអារម្មណ៍អ្នកគាំទ្ររបស់លោកលើវិស័យសិល្បៈ​ជា​ច្រើន​​ទម្រង់ ជាពិសេសគឺវិស័យចម្រៀងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មហាជនច្បាស់ជានៅចាំបានយ៉ាងច្បាស់ពីស្នាដៃរបស់លោក សុខ ជំនោរ នៅក្នុងផលិតកម្មរស្មីហង្សមាស ដែល​ទទួល​បាន​ការគាំទ្រយ៉ាងខ្លាំងនៅក្នុងអាលប៊ុមចម្រៀងភាពយន្ត “ដើម្បីស្នេហ៍” ស្ថិតក្រោមការបកស្រាយពីតារា​ចម្រៀង ៣ដួង គឺលោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ និសា។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក សុខ ជំនោរ ទើបនឹងបានបង្ហោះនូវសារដ៏មានអត្ថន័យមួយដែលបង្ហាញ​ពី​ដំណើរ​​ការនៃការចេញ​លក់នូវអាលប៊ុមចម្រៀងនីមួយៗកាលពីប៉ុន្មានឆ្នាំមុន ដែលតម្រូវឱ្យមានលក្ខខណ្ឌដាច់ខាតមួយ​ដែល​មានខ្លឹមសារថា៖
“អ្នកស្តាប់ចម្រៀងបច្ចុប្បន្នប្រហែលមិនស្គាល់ទិដ្ឋាការនេះទេ ព្រោះសម័យឥលូវដោយគេលែង​ផលិតថាស VCD ទើបគេលែងខ្វល់នឹងឆ្លងសុំទិដ្ឋាការពីក្រសួងវប្បធម៌។ ជំនាន់ទិដ្ឋាការនៅមានប្រសិទ្ធភាព គឺបើ MV ណាមាន​រូបភាព​មិនល្អ ឬ ខុសអក្ខរាវិរុទ្ធ គឺក្រសួងមិនចេញទិដ្ឋាការឱ្យទេ។ ចុះបច្ចុប្បន្ន? បទសរសេរខុស ប្រើពាក្យ​មិនត្រូវ ប្រើភាសា​និយាយ​មកសរសេរ គ្មានមូលដ្ឋាន តើអ្នកណាអ្នកចេញ​មុខ​ទទួលខុសត្រូវ? អ្នកនិពន្ធត្រូវចេះ​អ្វីខ្លះ?”៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
លោក សុខ ជំនោរ
រូបភាព: អាល់ប៊ុមផលិតកម្មរស្មីហង្សមាស
រូបភាព: អាល់ប៊ុមផលិតកម្មរស្មីហង្សមាស
សុខ ជំនោរ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T