ពេជ្រ សូលីកា តបវិញយ៉ាងចាស់ដៃ ក្រោយគេរិះគន់ថាលួចចម្លងបទចម្រៀងពីបរទេស

//s9.kh1.co/96/96e9e082520c73c317064548d2a1a24e790d6f91.png
តារា & កម្សាន្ដ

 ០១-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ហួសចិត្ត! ពេជ្រ សូលីកា ត្រូវបានគេចោទថាលួចចំលងបទចំរៀងពីបរទេស

ភ្នំពេញ៖ អ្នកនាង ពេជ្រ សូលីកា តារាជើងចាស់សំលេងស្រាលមុខមានមុនស្នេហ៍ ដែលគ្រប់បទចំរៀងរបស់អ្នកនាងហាក់មានស្ទុះខ្លាំងឡើងៗពីមួយបទទៅមួយបទដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មិត្តយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីបើអ្នកនាងមានកូនរួចហើយក្ដីតែសម្រស់របស់អ្នកនាងហាក់មិនប្រែប្រួលសោះ ហើយងាកមកមើលពីជីវិតសិល្បៈវិញហាក់មិនស្ងប់ស្ងាត់សោះ គឺមានបទចំរៀងពីរោះៗចេញជាហូរហែ។ ថ្មីៗនេះដែលគេឃើញបទថ្មីមួយទៀតរបស់អ្នកនាងគឺកំពង់តែត្រៀមចេញជា Audio ផ្លូវការលើបណ្ដាយសង្គមផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។ ពិតជាមិនធម្មតាមែន គ្រាន់តែខាងផលិតកម្មបញ្ចេញ Poster បទថ្មីរបស់អ្នកនាងនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការមិនបានប៉ុន្មានផង អ្នកនាងត្រូវបានក្រុមអ្នករិះគន់ថា បទនោះជាបទចម្លងពីគេ ទាំងដែលការពិតបទនោះមិនទាន់នឹងចេញជា​ Audio ផងនោះ។

ស្របគ្នានេះដែលបទចំរៀងដែលកំពុងត្រៀមចេញជា Audio នោះមានចំណងជើងថា «ស្រវឹងគ្រប់ដប សេដគ្រប់បទ» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក អី៊នុ។ ស្របពេលមានពាក្យចចាមអារ៉ាមនេះដែរ អ្នកនាង សូលីកា ហាក់មិននៅស្ងៀមឡើយអ្នកនាងក៏មានប្រតិកម្មឆ្លើយតបទៅអ្នករិះគន់នោះវិញយ៉ាងចាស់ដៃ ដោយក្នុងផុសនោះបានសរសេរថា "Me : ហាស បងឯងបានស្ដាប់បទហ្នឹងរួចហើយ? ...: ហុឹមនៅផង Me: ចុះម៉េចបងឯងច្បាស់មេស ថា copy ?...: ឃើញចំណងជើង ក៏ដឹងថា copy ដែរ Me: គាំង បទមិនទាន់ចេញ Audio ផង ល្បីចំណងជើង មុនហើយ ឥឡូវចេះចុះ copy ឬអត់ តាមដាន ស្ដាប់ទាំងអស់គ្នា មាំមីក៏អត់ដឹងដែរ ឃើញតែគេផុសចំណងជើងដែរ ចង់ដឹងដូចគ្នា"

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
  អ្នកនាង ពេជ្រ សូលីកា
សារដែល 

អ្នកនាង ពេជ្រ សូលីកា បង្ហោះ
សារដែល  អ្នកនាង ពេជ្រ សូលីកា បង្ហោះ
ពេជ្រ សូលីកា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T