ភ្នំពេញៈ យុវជនពីរនាក់ ដែលគេដឹងថា ជាសមាជិក សហព័ន្ធសហជីព កម្មករនិយោជិក បន្ទាប់ពីដឹកនាំ កម្មករ ឲ្យបិទ ផ្លូវវ៉េងស្រេង ពេលបើកវិញ ត្រឡប់ទៅផ្ទះជិះលឿន ពេកជ្រុកចង្កូតទៅបុកម៉ូតូគេទាំង កំរោល បណ្តាល ឲ្យរងរបួសធ្ងន់ស្រាលទាំងសង់ខាង ហេតុការនេះកើតឡើង កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុវ៉ា រថយន្តមួយគ្រឿង ពីមុនរបស់គេ ក៏បានជ្រុកចង្កូតទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងដែលបើកច្រាសទិសគ្នា បណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ស្រាល ក្រោយពេលកើតហេតុ ត្រូវបាននគរបាល មូលដ្ឋានហៅសាមុយ របស់អង្គភាព៧១១ កងពលតូចលេខ ៧០ ដឹក យក ទៅកាន់មន្ទីរព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែកឯវត្ថុតាង ទាំំងពីរ ត្រូវបាននគរបាល យកទៅរក្សាទុកនៅជំនាញ ចរាចរខណ្ឌពោធិ៍សែនជ័យ ។

សាក្សីបានបន្តទៀតថា ម៉ូតូបង្កម៉ាកសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ1AN-8215 អ្នកបើក បរត្រូវបានគេ ស្គាល់ឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជាសមាជិកសហព័ន្ធ សហជីព កម្មករនិយោជិក រងរបួសជើងឆ្វេងនិងក្បាល ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិ ជើងទឹក ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង និងអ្នករួមដំណើរ ពីក្រោយរងរបួស ស្រាល មាន ឈ្មោះ អូ សុខន ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរដូចគ្នា ស្នាក់នៅភូមិជ្រៃកោងជាមួយគ្នា មានស្រុក កំណើតនៅភូមិឬស្សីព្រៃ ឃុំ ចំលង ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។ ចំណែកឯម៉ូតូរងគ្រោះម៉ាកស្មាសពណ៌ក្រហមសេរីឆ្នាំ២០០៦ពាក់ស្លាកលេខស្វាយរៀង 1B-6958 អ្នកបើកបរ មានឈ្មោះ ពៅ សារុន ភេទប្រុសអាយុ៣៤ឆ្នាំមានមុខរបរជាកម្មករ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ស្រុកស្វាយរៀង ខេត្តស្វាយរៀង រងរបួសស្រាល។

គួរបញ្ជាក់ថា អ្នកជិះម៉ូតូបង្កទាំងពីរនាក់ គឺជាតំណាងសហជីព នៅរោងចក្រមីងដា ដែលបានធ្វើកូដកម្មបិទផ្លូវវ៉េងស្រេងអស់រយៈ ពេលជាច្រើនថ្ងៃមកហើយ ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវនេះមានការ រអ៊ូរទាំងពីរឿងវិវាទរវាងភាគីរោង ចក្រនិងកម្មករ ធ្វើឲ្យពួកគាត់ ដែលអត់ដឹងអីសោះជាអ្នក លំបាកទៅវិញ រីឯក្រុមកម្មករវិញមិនគួរណាយកផ្លូវធ្វើជាចំណាប់ខ្មាំបិទផ្លូវធ្វើ ឲ្យស្ទះចរាចរណែនណាន់តាន់តាប់ ពួកទៅណាមិនរួចឈរ ហាលថ្ងៃដូចជាលៀសហាល ៕



     ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]